របៀបកាត់តវីដេអូឲ្យមើលទៅលក្ខណៈ Professional តែម្ដង ដោយប្រើប្រាស់តែស្មាតហ្វូនប៉ុណ្ណោះ
- February 21, 2018
ការថតវីដេអូឲ្យបានល្អ វាគឺជារឿងមួយ ប៉ុន្ដែចំពោះការកែសម្រួលវិញ វាក៏ជារឿងមួយផ្សេងទៀតដែរ ពោលគឺវីដេអូរបស់អ្នកអាចនឹងទាក់ភ្នែកអ្នកមើល រឺអត់ គឺអាស្រ័យទៅលើការកែសម្រួលនេះឯង។ ជាការពិតណាស់ សម្រាប់ Professional ខាងកាត់វីដេអូ គឺតែងប្រើប្រាស់កម្មវិធីដែលខ្លាំង និងឧបករណ៍ទំនើបៗ ហើយរាល់កម្មវិធីទាំងនោះ គឺអាចដំណើរការបានលើកុំព្យូទ័រ រឺ Mac ប៉ុន្ដែសម្រាប់ពេលនេះ យើងសូមណែនាំលោកអ្នកឲ្យស្គាល់កម្មវិធីកាត់វីដេអូមួយ ដែលដំណើរការលើស្មាតហ្វូន ប៉ុន្ដែមានសមត្ថភាពមិនធម្មតាឡើយ។

សមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូននាពេលបច្ចុប្បន្ន គឺពិតជាមិនធម្មតាឡើយ ព្រោះក្រុមហ៊ុនផលិតស្មាតហ្វូននីមួយៗតែងព្យាយាមអភិវឌ្ឍន៍លើមុខងារនេះជានិច្ច។ ដោយហេតុ កាមេរ៉ារបស់ស្មាតហ្វូនកាន់តែល្អ Developer ក៏បានបង្កើតកម្មវិធីមួយឡើងដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ស្មាតហ្វូន ពោលគឺថតភ្លាម កាត់តបានភ្លាមតែម្ដង។ កម្មវិធីនេះមានឈ្មោះថា PowerDirector ហើយវាមានសមត្ថភាពអាចកាត់វីដេអូបានដល់កម្រឹត 4K ឯណោះ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចយកវីដេអូដែលថតបានពីកាមេរ៉ា DSLR មកកាត់ក្នុងកម្មវិធីនេះបានដូចគ្នាដែរ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
Fu
ខ្មែរណូត
ប្រភព៖ phonearena
- Share This Post:






