ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ប្ដឹងគ្នាអស់ 7ឆ្នាំរឿងកូពីគ្នាទៅមក ឥឡូវនេះក្រុមហ៊ុន Apple និង Samsung សម្រេចបញ្ចប់ហើយ

    BY Khmernote Media June 28, 2018
    ប្ដឹងគ្នាអស់ 7ឆ្នាំរឿងកូពីគ្នាទៅមក ឥឡូវនេះក្រុមហ៊ុន Apple និង Samsung សម្រេចបញ្ចប់ហើយ

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple និង Samsung បានសម្រេចក្នុងការបញ្ចប់សង្គ្រាមដែលបានធ្វើឡើងអស់រយៈពេលជាយូរ ទាក់ទងទៅនឹងបញ្ហាកូពីគ្នាទៅវិញទៅមក កាលពី 7ឆ្នាំមុន។ ក្នុងថ្ងៃនេះតែម្ដង ចៅក្រម Lucy Koh បាននិយាយថា ក្រុមហ៊ុនទាំងពីរបានជូនដំណឹងដល់លោកស្រីថា ពួកគេឈានដល់ដំណោះស្រាយហើយ ប៉ុន្ដែលក្ខខណ្ឌ រឺសំណងយ៉ាងណាគឺពុំត្រូវបានបង្ហាញឡើយ។

    គួរបញ្ជាក់ផងដែរថា សង្គ្រាមប៉ាតង់នេះត្រូវបានកើតឡើងតាំងពីឆ្នាំ2011 មកម្លេះ។ ពេលនោះក្រុមហ៊ុន Samsung បានសម្រេចសងជាសាច់ប្រាក់ដល់ក្រុមហ៊ុន Apple រហូតដល់ទៅ 1ពាន់លានដុល្លារឯណោះ ប៉ុន្ដែបញ្ហានៅតែមិនបញ្ចប់ ហើយបន្ដឡើងដល់តុលាការកំពូល ពោលគឺក្រុមហ៊ុន Samsung ជំពាក់ក្រុមហ៊ុន Apple ដោយសារការរំលោភបំពានលើប៉ាតង់ ដូចនេះការសងជាសាច់ប្រាក់គឺមិនគ្រប់គ្រាន់ឡើយ។

    ទាក់ទងទៅនឹងការរំលោភបំពាន់ប៉ាតង់ដែលក្រុមហ៊ុន Apple លើកឡើងគឺមានដូចជា រចនាបទ និងមុខងារមួយចំនួនដូចជាចលនាបើកកម្មវិធី និងការតម្រៀបកម្មវិធីលើមីនុយដើម។ រហូតមកដល់ពេលបច្ចុប្បន្ន សាលក្រមបានសម្រេចតម្រូវឲ្យក្រុមហ៊ុន Samsung សងជាសាច់ប្រាក់ដល់ក្រុមហ៊ុន Apple ត្រឹម 539លានដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងពីរត្រូវឈានដល់កិច្ចព្រមព្រៀងជាមុនសិន មុនពេលការប្ដឹងផ្ដល់កើតឡើងម្ដងទៀត។

    Fu

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay