ព័ត៌មានជាតិ
ឯកឧត្តម ឆែម សាវុធ និងលោកជំទាវ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ បរិច្ចាគថវិកា ១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
BY Khmernote Media
December 9, 2020
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាបង្ហាញពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ និងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះផងដែរ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ ហេង គង់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានបរិច្ចាគថវិកាចំនួន១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
