មកដល់ហើយ! TECNO POVA ជាស្មាតហ្វូនប្រេនដ៏ល្បី និងមានសមត្ថភាពខ្ពស់ តែមានតំលៃពិសេសមិនគួអោយជឿ!
TECNO ជាប្រេនស្មាតហ្វូនលំដាប់ពិភពលោក ដែលជាដៃគូសហការផ្លូវការជាមួយក្រុមបាល់ទាត់ពិភពលោក MANCHESTER CITY មានដាក់លក់នៅតាមបណ្តាប្រទេសជាច្រើន ជាង៦០ប្រទេសនៅលើសាកលលោក បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ។

TECNO POVA ជាទូរស័ព្ទឆ្លាតដំបូងគេបង្អស់ (ស្មាតហ្វូន) ដែលក្រុមហ៊ុន TECNO បាននាំចូលទីផ្សារកម្ពុជាជាផ្លូវការជាមួយនឹងតំលៃ និងសមត្ថភាពពិសេសបើប្រៀបជាមួយប្រេនដ៏ទៃទៀត គឺត្រឹមតែ 139$ តែប៉ុណ្ណោះ!

មានតំលៃត្រឹមតែ 139$ ស្មាតហ្វូន TECNO POVA ជាប្រភេទម៉ាស៊ីនប្រើបច្ចេកវិជ្ជា HyperEngine Game ភ្ជាប់ជាមួយបន្ទះឈីបសម្រាប់ការលេងហ្គេម Helio G80, 6GB RAM + 64GB ROM, ថ្មទំហំធំបំផុតរហូតដល់ទៅ 6000mAh ដែលអាចទុក Standby បានលើសពី១ខែ, មានបច្ចេកវិជ្ជាសាកថ្មលឿន 18W Flash Charger សាកថ្មត្រឹម១០នាទី អាចលេងហ្គេមបានជាង២ម៉ោង, អេក្រង់ប្រភេទ Dot Display ទំហំធំ 6.8អ៊ីញ, កាមេរ៉ាក្រោយ AI ៤គ្រាប់ទំហំធំបំផុត 13MP មានមុខងារថតរូបសំបូរបែប, កាមេរ៉ាមុខទំហំ 8MP អាចថតសែលហ្វីបានយ៉ាងស្រស់ស្អាត, មានរន្ធដាក់កាត ៣ អាចប្រើបានស៊ីម២ និងអាចដាក់ម៉េម៉ូរីបន្ថែមតំណាលគ្នា រួមនឹងផ្ទៃស្រោប HiOS ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android™ 10។

TECNO POVA នៅក្នុងប្រអប់មានសម្ភារ: ដូចជា៖ ស្មាតហ្វូន TECNO POVA(1), Screen Protector(1), សៀវភៅណែនាំ និងបណ្ណធានារយ:ពេលរហូតដល់ទៅ១៣ខែ(1), ស្រោមជ័រថ្លាការពារទូរស័ព្ទ(1), ម្ជុលចាក់ស៊ីមកាត(1), កាសខ្សែ(1), ខ្សែរ USB(1) និងដុំសាកថ្ម(1) ផងដែរ។

TECNO POVA បច្ចុប្បន្នមាន២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ Magic Blue (ខៀវលាយខ្មៅ) និង Speed Purple (ស្វាយលាយខ្មៅ)។
ដើម្បីជាការផ្តល់ទំនុកចិត្តជូនអតិថិជន និងដៃគូសហការ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការស្វែងរកសេវាកម្មជួសជុល និងគ្រឿងបន្លាស់របស់ផលិតផល TECNO ក្រុមហ៊ុន TECNO បាននឹងកំពុងរៀបចំបើកបម្រើមជ្ឍមណ្ឌលសេវាកម្ម ជួសជុល និង SHOWROOM នៅឯផ្សារទំនើបសុរិយា ជាន់ទី១ ថែមទៀតផង។ មិនតែប៉ុណ្ណោះ រាល់ផលិតផលស្មាតហ្វូន TECNO នឹងមានផ្តល់ជូននូវការធានាជួសជុលរហូតដល់ទៅរយ:ពេល ១៣ខែ ឯណោះ៕
សម្រាប់ព័ត៌មានបន្ថែម ជាមួយនឹងការអាប់ដេតថ្មីៗរបស់ TECNO លោកអ្នកអាចធ្វើការសាកសួរ និងតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ TECNO ដែលមានឈ្មោះ TECNO Mobile (KH) ដែលមានតំណភ្ជាប់ដូចខាងក្រោម៖
https://www.facebook.com/TECNOMobileCambodia