ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទូចថាទោះបីមានវ៉ាក់សាំងក៏ដោយ តែវ៉ាក់សាំងនេះ មិនមែនជាចម្លើយ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ១៩នោះទេ

    BY Khmernote Media December 9, 2020
    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទូចថាទោះបីមានវ៉ាក់សាំងក៏ដោយ តែវ៉ាក់សាំងនេះ មិនមែនជាចម្លើយ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ១៩នោះទេ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពានាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា បើទោះបីមានវ៉ាក់សាំងក៏ដោយ តែវ៉ាក់សាំងនេះ មិនមែនជាចម្លើយតែមួយគត់ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ១៩នោះទេ។

    លោកជំទាវ បានសង្កត់ធ្ងន់ថា វាជារឿងគ្រោះថ្នាក់បំផុត ប្រសិនបើប្រជាជនកម្ពុជា គិតថាមានវ៉ាក់សាំងហើយ លែងខ្វល់អំពីការការពារអ្វីទាំងអស់។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថាអ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងអំពាវនាវទៅដល់ បណ្តាប្រទេសក្នុងពិភពលោកទាំងអស់ នោះគឺថានៅពេល ដែលមានវ៉ាក់សាំងនេះប្រើរួចហើយ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចពីវិធានការការពារខ្លួន ជាពិសេសចំណុច៣ នៅតែជាសំខាន់បំផុត គឺការពាក់ម៉ាស ការលាងដៃ ការរក្សានូវគម្លាតសុវត្ថិភាពបុគ្គលឲ្យលើសពី១.៥០ ម៉ែត្រ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: