ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជានឹងរង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​តំបន់ខ្លះចុះត្រជាក់ដល់២០អង្សាសេ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥

    BY Khmernote Media December 9, 2020
    កម្ពុជានឹងរង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​តំបន់ខ្លះចុះត្រជាក់ដល់២០អង្សាសេ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានឲ្យបញ្ជាក់ឲ្យដឹងថា ក្រសួង​ធនធានទឹក និង​ឧតុនិយម ​នៅ​ថ្ងៃទី​៨ ខែធ្នូ​ បានបង្ហាញដឹងថា ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹងធ្វើ​ឲ្យស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ផ្តើម​ប្រែប្រួល​។ ​ក្រសួង​ធនធាន​ទឹកបន្ថែមថា បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល នឹងមាន​សីតុណ្ហភាព​អប្បបរមា ចាប់ពី ២២ ដល់ ២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ចាប់ពី​២៨ ដល់ ៣២​អស្សា​សេ​។ ចាប់ពី​ថ្ងៃទី​១១​ ដល់ទី​១៥ ​ខែធ្នូ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល ​ពី​កម្រិត​សម្ពាធ​ទាប​មកខ្សោយ​វិញ។

    រីឯ​បណ្ដា​ខេត្ត​ជាប់​ខេត្ត ជាប់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២០ ដល់​ ២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី​២៨ ដល់​៣០​អង្សា​សេ​។ ចំណែកឯ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២៤​ ដល់ ២៦​អង្សា​សេ និងសីតុណ្ហភាព​អតិបរមា​ចាប់ពី​២៨ ដល់ ៣០​អង្សា​សេ​ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង Department of Information Koh Kong Provnice

    Share This Post: