ខ្មែរណូត

ស្វែងរក

  • PR

    ចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ជាមួយធនាគារ ព្រីនស៍

    BY Liny Chan December 9, 2020
    ចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ជាមួយធនាគារ ព្រីនស៍
    [ថ្ងៃទី០9 ខែធ្នូ ឆ្នាំ2020] ភ្នំពេញ៖ យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ត្រូវបានបង្កើតឡើងដោយធនាគារ ព្រីនស៍ ក្នុងគោលបំណងប្រមូលមូលនិធិពីសប្បុរសជននៅទូទាំងប្រទេស ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ19 សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។ យុទ្ធនាការមួយដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះអាយុជីវិតប្រជាជាតិខ្មែរ ព្រមទាំងបានបង្ហាញពីសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងការជួយគ្នាក្នុងគ្រាអាសន្ន ផងដែរ។

    សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន អាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះ តាមរយៈបណ្តាញដូចខាងក្រោម៖
    • ផ្ទេរប្រាក់ពីគណនីរបស់លោកអ្នក ទៅកាន់គណនីខាងក្រោម ដោយប្រើប្រាស់Prince Bank App៖
    ឈ្មោះគណនី (ប្រាក់រៀល)៖ Cambodians For Cambodia (Vaccine)
    លេខគណនី (ប្រាក់រៀល)៖ 111777888
    ឈ្មោះគណនី (ដុល្លារអាមេរិក)៖ Cambodians For Cambodia (Vaccine)
    លេខគណនី (ដុល្លារអាមេរិក)៖ 666777888
    • ផ្ទេរប្រាក់តាមរយៈកាបូបបាគង (Bakong Wallet)
    • ផ្ទេរប្រាក់តាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ (Retail Pay)

    លោកអ្នកអាចធ្វើការបរិច្ចាគតាមរយៈបណ្តាញខាងលើមួយណាក៏បាន ដោយរាល់ការផ្ទេរប្រាក់ទាំងអស់នឹងមិនត្រូវបានគិតថ្លៃសេវាឡើយ!
    សូមរំលឹកផងដែរថា អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក៏បានបរិច្ចាគថវិកាចំនួន 3,000,000 (បីលាន) ដុល្លារអាមេរិក ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ19 នេះផងដែរ។
    រួមគ្នា យើងនឹងឈ្នះលើជម្ងឺដ៏កាចសាហាវមួយនេះ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay