ខ្មែរណូត

ស្វែងរក

  • PR

    មួយលានហត្ថលេខាដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍

    BY Liny Chan December 10, 2020
    មួយលានហត្ថលេខាដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍

    ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០៖ ប្រជាជនមួយលាននាក់នៅទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិរបស់អង្គការសុខុមាលភាពសត្វពិភពលោកដែលអំពាវនាវឱ្យបញ្ឈប់ជំនួញសាច់ឆ្កែនិងឆ្មាដ៏ឃោឃៅនៅអាស៊ីអាគ្នេយ៍។ នៅប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូណេស៊ីមានសត្វឆ្កែនិងឆ្មាជាង ១០ លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំដើម្បីយកសាច់។ ការជួញដូរសាច់ឆ្កែនិងឆ្មាមិនត្រឹមតែជាអំពើសាហាវព្រៃផ្សៃប៉ុណ្ណោះទេថែមទាំងបង្កហានិភ័យដល់ការកើតមានជំងឺឆ្លងពីសត្វមកមនុស្សថ្មីៗជាច្រើនដូចជា COVID-19ជាដើម ហើយអាចបណ្ដាលអោយមានការគំរាមកំហែងសុខភាពសាធារណៈផ្សេងទៀតដូចជាជំងឺឆ្កែឆ្កួត។ អង្គការ FOUR PAWS បានផ្ញើលិខិតបើកចំហទៅកាន់រដ្ឋាភិបាលកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ីដោយជូនដំណឹងអំពីការយល់ឃើញជាសកលនិងក្នុងតំបន់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មា និងអំពាវនាវឱ្យពួកគេចាត់វិធានការ ជំនួសមុខឲ្យប្រជាជនមួយលាននាក់នៅទូទាំងពិភពលោករួមទាំងប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍រាប់សែននាក់ដែលបានចុះហត្ថលេខាលើញត្តិនេះផងដែរ។ អង្គការ FOUR PAWS ជម្រុញ ឲ្យ រដ្ឋាភិបាលប្រទេសទាំងបីណែនាំការហាមឃាត់ទាំងស្រុងលើការជួញដូរសាច់ឆ្កែនិងឆ្មានៅទូទាំងអាស៊ីអាគ្នេយ៍ដើម្បីការពារទាំងសុខភាពមនុស្សនិងសត្វនិងការពារមិនអោយមានមហន្តរាយសុខភាពសាធារណៈនាពេលអនាគត។

    សត្វឆ្កែ និងសត្វឆ្មាដែលពាក់ព័ន្ធនឹងការជួញដូរនេះច្រើនតែជាសត្វចិញ្ចឹមដែលត្រូវបានគេលួចឬសត្វអនាថាតាមផ្លូវដែលត្រូវបានគេចាប់ដាក់ក្នុងទ្រុងតូចៗហើយត្រូវបានសម្លាប់យ៉ាងសាហាវនៅតាមភោជនីយដ្ឋាន ផ្សារ និង កន្លែងសម្លាប់សត្វទូទាំងអាស៊ីអាគ្នេយ៍។ លក្ខខណ្ឌមិនមានអនាម័យនៅក្នុងទីសត្តឃាត និងតាមទីផ្សារសត្វរស់ អាចបង្កអោយមានការឆ្លងជំងឺពីសត្វមកមនុស្ស និងជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗដែល មានលទ្ធផលក្នុងការបង្កើតភាពមហន្តរាយយ៉ាងខ្លាំងសម្រាប់សុខភាពសាធារណៈពិភពលោកទាំងមូល។ យោងទៅតាមការស្រាវជ្រាវរបស់ អង្គការ FOUR PAWS មានចំនួនប្រជាជនក្នុងតំបន់ជាច្រើនលើសលុបដែលមិនបានហូបសាច់ឆ្កែឬសាច់ឆ្មា។ ការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថាអ្នកទេសចរជាច្រើនប្រឆាំងនឹងការជួញដូរនេះដោយពួកគេបានរាយការណ៍ពីភាពភ័យរន្ធត់របស់ពួកគេជាញឹកញាប់នៅពេលបានប្រទះឃើញការជួញដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍។

    “យើងមានមោទនភាពដែលបានឈានដល់ដំណាក់កាលសំខាន់ដំបូងនៃការគាំទ្រជាសាធារណៈពីប្រជាជននៅទូទាំងពិភពលោកដែលបដិសេធចំពោះការជួញដូរសាច់ឆ្កែនិងឆ្មានិងភាពសាហាវឃោរឃៅរបស់ការជួញដូរមួយនេះ។ យើងបានឃើញចំណុចរបត់អំណោយផលនិងសំខាន់ៗជាច្រើននាឆ្នាំនេះ។ ខេត្ដសៀមរាបបានធ្វើជាគំរូខេត្តមួយនៅពេលដែលបានហាមឃាត់ការជួញដូរសាច់ឆ្កែប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែមានការងារជាច្រើនដែលខេត្តមួយនេះត្រូវធ្វើ។ រួមជាមួយនិងអ្នកគាំទ្រមួយលាននាក់ យើងសូមជំរុញឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវនិងហាមឃាត់ការជួញដូរសាច់ឆ្កែនិងឆ្មាដើម្បីការពារមនុស្សនិងសត្វ” នេះបើតាមសម្តីរបស់លោកស្រី វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វនិងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

    ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែនិងសាច់ឆ្មារបស់អង្គការ FOUR PAWS
    ដើម្បីបញ្ចប់ដោយនិរន្តរភាពលើការជួញដូរសាច់ឆ្កែនិងឆ្មាដ៏ឃោរឃៅនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាកអន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ីនិងវៀតណាម។ អង្គការសុខុមាលភាពសត្វពិភពលោកបានធ្វើការស៊ើបអង្កេត ការស្រាវជ្រាវ និង ការស្ទង់មតិ ក៏ដូចជាការបិទទីសត្តឃាតនិងជួយសង្គ្រោះសត្វពីជោគវាសនាដ៏ឃោរឃៅ។ លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វនិងជាអ្នកគ្រប់គ្រងគម្រោងនៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វឆ្កែនិងឆ្មា បាននិយាយថា “តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ FOUR PAWS គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ដើម្បីណែនាំ ពង្រឹង និង អនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសំលាប់និងបរិភោគសាច់ឆ្កែនិងឆ្មា។ នេះមិនត្រឹមតែអាចការពារសត្វប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារមនុស្សផងដែរពីហានិភ័យសុខភាពសាធារណៈ។ ជំងឺរាតត្បាតកូវីត១៩ថ្មីៗបានបញ្ជាក់រឹតតែច្បាស់ពី គ្រោះថ្នាក់ការជួញដូរសត្វរស់។ ដូចដែលបានឃើញនៅទីក្រុង អ៊ូហានដែលទំនងជាប្រភពដើមនៃកូវីត១៩ គឺសត្វបានស្ថិតក្នុងស្ថានភាពចង្អៀតនិងលក្ខខណ្ឌមិនស្អាត និង ការដាក់លាយសត្វឈឺ។ ទាំងនេះក៏ត្រូវបានគេរកឃើញផងដែរនៅក្នុងការជួញដូរសាច់ឆ្កែរបស់ប្រទេសកម្ពុជាដែលអាចបណ្ដាលឱ្យមានការកកើតនូវវីរ៉ុសថ្មីៗ។

    លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រអង្គការសុខុមាលភាពសត្វនិងសហគមន៍ក្នុងស្រុក ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ដែលការពារប្រឆាំងនឹងការជួញដូរនៅអាស៊ីអាគ្នេយ៍ក៏ដូចជាអាស៊ីសម្រាប់សម្ព័ន្ធសត្វដែលធ្វើការដើម្បីលើកកម្ពស់សុខុមាលភាពសត្វពាសពេញទ្វីបអាស៊ី។

    អង្គការ FOUR PAWS បានបោះពុម្ពផ្សាយឯកសារផ្សេងៗអំពីការជួញដូរសាច់និងសាច់ឆ្មាជាច្រើន -សម្រាប់ពត៌មានបន្ថែមអាចរកបាននៅទីនេះ៖ https://dogcatmeat.four-paws.org/
    លិខិតបើកចំហររកបាននៅទីនេះ ៖ https://media.4-paws.org/c/4/5/4/c4540a78e4282aa331c1d9feaff9287871a587a7/Letter%20to%20Cambodia%20-%20Khmer.pdf

    Share This Post:
    MPO4D jitutoto mpo4d Mpoplay