ដំណឹងល្អសម្រាប់ប្រជាកសិករក្នុងរដូវបង្កើនភោគផលដែលកំពុងមមារញឹកនេះ ក្រុមហ៊ុនគូបូតា បានបញ្ចេញតម្រុយនូវការសម្ភោធផលិតផលម៉ាស៊ីនកសិកម្មថ្មីមួយក្នុងពេលឆាប់ៗនេះ
ក្រុមហ៊ុន គូបូតា ជាក្រុមហ៊ុនគ្រឿងចក្រកសិកម្មដែលឈានមុខគេនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុន គូបូតា បានបង្ហើបនូវគម្រោងសម្ភោធត្រាក់ទ័រស៊េរីថ្មីដែលមានអត្ថប្រយោជន៍យ៉ាងពិសេសមិនធ្លាប់មានពីមុនមកនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាពិសេសបងប្អូនប្រជាកសិករជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៅលើត្រាក់ទ័រដើម្បីសម្រួលដល់ការងារធ្វើស្រែ និងចម្ការយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាព ត្រាក់ទ័រស៊េរីថ្មីនេះនឹងបង្ហាញខ្លួននៅពេលឆាប់ៗនេះ។
ដូចបងប្អូនបានឃើញនៅលើ Facebook ផេកផ្លូវការរបស់ KUBOTA Kampuchea Club ដែលមានលក្ខណៈសំខាន់របស់ផលិតផល 3 ធំៗនៅលើត្រាក់ទ័រស៊េរីថ្មីនេះដូចជា កម្លាំងខ្លាំង រហ័សរហួន ធ្វើការដោយមិនរាថយ។ អត្ថប្រយោជន៍ទាំងអស់នេះនឹងបង្ហាញលម្អិតនៅលើ ផេក KUBOTA Kampuchea Club តែមួយគត់ សូមរង់ចាំតាមដានទាំងអស់គ្នាក្នុងថ្ងៃទី១៨ ខែធ្នូ នេះ។
ខាងក្រោមនេះគឺជារូបរាងរបស់ត្រាក់ទ័រគូបូតាថ្មីដែលនឹងទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាកសិករ។
