ខ្មែរណូត

ស្វែងរក

  • PR

    ASTON MARTIN DBX ត្រូវបានបោះឆ្នោតជា ‘រថយន្ដដែលបានឌីហ្សាញល្អបំផុតប្រចាំឆ្នាំ’ ដោយ THE SUNDAY TIMES

    BY Liny Chan December 21, 2020
    ASTON MARTIN DBX ត្រូវបានបោះឆ្នោតជា ‘រថយន្ដដែលបានឌីហ្សាញល្អបំផុតប្រចាំឆ្នាំ’ ដោយ THE SUNDAY TIMES

    • រថយន្ដ SUV ប្រណិតដំបូងពីក្រុមហ៊ុនផលិតរថយន្ដរបស់ចក្រភពអង់គ្លេសទទួលបានប័ណ្ណសរសើរប្រកបដោយកិត្យានុភាពនៅក្នុងកម្មវិធី The Sunday Times Motor Awards
    • ជ្រើសរើសលើកទីមួយដោយចៅក្រម News UK រង្វាន់ត្រូវសម្រេចតាមរយៈការបោះឆ្នោតរបស់អ្នកអាន

    ថ្ងៃទី 24ខែវិច្ឆិកា ឆ្នាំ 2020 ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស: រថយន្ដ SUV ដំបូងរបស់ Aston Martin Lagonda គឺ DBX ទទួលបានពាន ‘រថយន្ដឌីហ្សាញល្អបំផុតប្រចាំឆ្នាំ’ នៅក្នុងកម្មវិធី The Sunday Times Motor Awards។ ទោះជាការជ្រើសរើសលើកទីមួយត្រូវបានធ្វើឡើងដោយចៅក្រមនៅ News UK ក៏ដោយ អ្នកទទួលជ័យលាភីគឺត្រូវបានជ្រើសរើសតាមរយៈសំឡេងឆ្នោតរបស់អ្នកអាន។

    Will Dron អ្នកនិពន្ធរបស់ Driving.co.uk នៅ The Sunday Times បានមានប្រសាសន៍ថា “ម៉ាកយីហោដែលមានទំនាក់ទំនងជាប្រពៃណីទៅនឹងរថយន្តស្ព័របានប្រឹងប្រែងផលិតរថយន្ដ SUV ដំបូងរបស់ខ្លួន ប៉ុន្តែការណ៍ដែលអ្នកអាន The Sunday Times បានបោះឆ្នោតជ្រើសរើស DBX ជាម៉ូតឌីហ្សាញប្រចាំឆ្នាំដែលពួកគេពេញចិត្ត — ទល់នឹងគូប្រកួតអស្ចារ្យមួយចំនួនទៀត — គឺជាការបង្ហាញយ៉ាងច្បាស់ថា Aston Martin បានចាប់ផ្ដើមយ៉ាងត្រឹមត្រូវតាំងពីដំបូង។ សូមអបអរសាទរ”!

    Aston Martin DBX ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំមុន និងបានមើលឃើញម៉ាកយីហោចក្រភពអង់គ្លេសនេះប្រកួតប្រជែងនៅក្នុងចំណែកថ្មីនៃទីផ្សាររថយន្ដប្រណិតទូទាំងពិភពលោកជាលើកដំបូង។ ត្រូវបានផលិតឡើងផ្អែកទៅលើផ្លេតហ្វមថ្មីនៅក្នុងរោងចក្រនៅ St Athan ក្នុងប្រទេសវែល DBX នៅតែរក្សាលក្ខណៈ Aston Martin ជាពិសេសតាមរយៈទាំងផ្នែកវិស្វកម្ម និងម៉ូតឌីហ្សាញរបស់ខ្លួន: ពីប្រដឹសនៅខាងមុខឆ្លងកាត់មកក្បាច់នៅចំហៀង និងខ្សែបន្ទាត់ស្រស់ស្អាត រហូតដល់ហ្វ្លីបកន្ទុយដែលឌីហ្សាញឡើងតាមម៉ាកសញ្ញារថយន្ដស្ព័រ Vantage។

    Marek Reichman, Aston Martin Lagonda EVP និងប្រធានផ្នែកច្នៃប្រឌិត បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្ដីត្រេកអរណាស់ដែល Aston Martin DBX ត្រូវបានជ្រើសរើសដោយអ្នកអានរបស់ The Sunday Times ផ្អែកលើម៉ូតឌីហ្សាញរបស់ខ្លួន។ យើងខ្ញុំបានឌីហ្សាញ DBX ដូចដែលយើងខ្ញុំឌីហ្សាញរថយន្ដស្ព័រដែរ ប៉ុន្តែផ្លេតហ្វមរបស់វាផ្ដល់ឲ្យយើងខ្ញុំនូវសេរីភាពក្នុងការបង្កើតបានរថយន្ដ SUV ដែលមានសមត្ថភាព និងម៉ូតឌីហ្សាញអស្ចារ្យ ហើយការទទួលបានពានរថយន្ដឌីហ្សាញល្អបំផុតប្រចាំឆ្នាំធ្វើឲ្យយើងខ្ញុំមានមោទនភាពជាខ្លាំងចំពោះអ្វីដែលយើងខ្ញុំសម្រេចបាន។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay