ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    កំសត់ណាស់! ប្អូនប្រុសពេជ្រ ថៃ រៀបរាប់អារម្មណ៍ក្តុកក្តួល អាណិតម៉ែចាស់ ដែលបានលាចាកលោក ពេលខ្លួនជោគជ័យ

    BY Khmernote Media December 21, 2020
    កំសត់ណាស់! ប្អូនប្រុសពេជ្រ ថៃ រៀបរាប់អារម្មណ៍ក្តុកក្តួល អាណិតម៉ែចាស់ ដែលបានលាចាកលោក ពេលខ្លួនជោគជ័យ

    ពិតជាកំសត់ណាស់ កុមារា ពេជ្រ ថៃ បានរៀបរាប់អារម្មណ៍ពិបាកចិត្តនៅក្នុងកម្មវិធី Let’s Chat Don’t Cheat ទាក់ទងនឹងម៉ែចាស់របស់ប្អូនប្រុស ដែលបានលាចាកលោក នៅពេលដែលប្អូនបានជោគជ័យ។ ប្អូនប្រុសបានរៀបរាប់ទាំងទឹកភ្នែកថា គោលបំណងរបស់ប្អូនបានសម្រេចហើយគឺទិញឡានឲ្យយាយរបស់គាត់ឃើញ ព្រោះយាយចង់ឃើញចៅមានឡានជិះ តែសោកស្តាយលោកយាយបានចែកឋានទៅ។

    ប្អូនប្រុសបង្ហាញអារម្មណ៍ក្តុកក្តួលដោយសារតែពេលគ្រាលំបាកនៅជុំគ្នា ដល់ពេលប្អូនប្រុសជោគជ័យដើរច្រៀងគឺលោកយាយនឹកចៅ រហូតដល់ធ្លាក់ខ្លួនឈឺ។ លោកយាយរបស់ប្អូនប្រុសបានឈឺហើយវង្វេង ហើយមិនស្គាល់ចៅ រហូតដល់ចុងក្រោយលោកយាយបានលាចៅនៅដង្ហើមចុងក្រោយ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ៖

     

    Share This Post: