BENTLEY បង្ហាញការប្រកួតជាមួយនឹង “THE REINDEER EIGHT”
• ការចេញផលិតកម្មពិសេសនៃ គណៈកម្មាការជនល្បីឈ្មោះដ៏ល្បីល្បាញលើពិភពលោកនៃរថយន្តថ្មី Flying Spur V8 ពី Bentley Mulliner
• ជាមួយនឹងកម្លាំងសេះ 542bhp (550 PS) ការបង្កើនសមត្ថភាពដ៏សំខាន់សម្រាប់អតិថិជន ដែលធ្លាប់នឹងការប្រើ 8bhp (Brake Reindeer Power)
• បានធ្វើដោយដៃនៅឯផ្ទះ ho-ho របស់ Bently Motors នៅ Crewe
• ផ្លាកសញ្ញា ផ្លាកខាងក្រៅពិសេសគ្មានពីរ និងផ្លាកនិម្មិត្តរូបមាស 3D មានលក្ខណៈផ្ទាល់ខ្លួន បំពេញបន្ថែមដោយកង់ 22” ពណ៌មាស និងការបញ្ជាក់លក្ខណៈពិសេសស្តាយពណ៌មាស។
• ខែ្សរពណ៌មាសប្រណីតលាបដោយដៃ រំលេចទៅដោយខ្សែលេងស្ទីលខាងក្រៅ នៅពីលើថ្នាំលាបលោហៈ Cricket Bauble
• ថ្មាំពណ៌វែនី Grand Black បង្ហាញទេសភាពរាត្រីរដូវរងារប៉ូលខាងជើង ជាមួយឧបករណ៍តុបតែង រហូតដល់ស្រោមគ្របពីលើ នឹងកម្រាលជើងទ្វារឡាន
• បញ្ជីស្រស់ស្អាត និងគួរឱ្យខ្នាញ់ ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពក្នុងផ្ទាំងតាប្លូបញ្ហាញពត៌មានបង្វិល Bentley។
• អតិថិជនមានគំរោងធ្វើដំណើរដ៏អស្ចារ្យចំនួន ៤១ លានម៉ាយល៍
• Reindeer Eight បានប្រគល់ទៅអោយអតិថិជននៅ Crewe ដោយធ្វើតាមដំណើរការពេញរបស់សាន់តា (Santa-isation) ។
• ក្រុម Bentley Comms បញ្ជាក់ពីភាពអស់រលីង នៃការផ្គត់ផ្គង់រូបគំនូកំប្លែង ឆ្នាំ២០២០ ។
អតិថិជនដ៏ល្បីឈ្មោះនៅលើពិភពលោក បានធ្វើការជាមួយផ្នែកការិយាល័យតម្រូវតាមចំណូលចិត្តផ្ទាល់ខ្លួន និងតាមបញ្ជាទិញរបស់ Bentley ឈ្មោះថា Mulliner ដើម្បីបង្កើនសមត្ថភាពរទេះហោះរបស់គាត់ ទៅជាអ្វីដែលមានភាពប្រណិត និងពិសេសជាងនេះ: Flying Spur V8 ដែលពិសេស និងគួរឱ្យគយគន់។

Bentley Mulliner មានប្រវត្តិនិងជំនាញដ៏ប៉ិនប្រសប់នៃសិល្បៈហត្ថកម្មដ៏ឆ្នើម និងការរចនាម៉ូតប្រកបដោយចក្ខុវិស័យ។ បេសកកម្មរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន Bentley ដែលមានការយោគយល់បំផុត តាមរយៈរថយន្តដែលមិនអាចបំភ្លេចបាន។ ហើយជាមួយនឹងបញ្ជីអ្នកគាំទ្រជាសកល និងទូលំទូលាយរបស់អតិថិជន គណៈកម្មការនេះគឺជាផ្នែកមួយដ៏សំខាន់បំផុតរបស់វា។
“វាពិតជារីករាយណាស់ក្នុងការជិះលើរទេះ ដែលមានកម្លាំងសេះ 542 bhp។ លើសពីនេះទៀត វាមានកន្លែងនៅខាងក្រោយសម្រាប់អ្នកដំណើរទាំងអស់ក្រោមបង្គាប់របស់ខ្ញុំ ។ អតិថិជនមានពុកមាត់និយាយថា ខ្ញុំកំពុងទន្ទឹងរង់ចាំដាក់លេខ ៤១ លានម៉ាយល៍លើកុងទ័រ នៅមុនដំណាច់ឆ្នាំនេះ” ។
មួយឈុត Reindeer Eight ត្រូវបានបញ្ចប់ទៅផ្នែកខាងក្រៅ ជាមួយនឹងគំនូរព័ណក្រហមខ្លាំង Cricket Bauble ដែលជាស្រមោលតែមួយគត់ ដែលត្រូវបានបង្កើតឡើងសម្រាប់អតិថិជន ដោយផ្អែកលើ Cricket Ball ដែលអាចរកបានជាស្រមោលមួយ ក្នុងចំណោមស្រមោលទាំង ៦២ ដែលត្រូវបានផ្តល់ជូនដោយ Extended Range ។

បើយើងមើលរថយន្តចេញពីខាងមុខ រូបបោះពុម្ភរមាំងពណ៌មាសមាន 3D អាចត្រូវបានរកឃើញ ជំនួសឱ្យផ្លាកនិម្មិត្តិរូប Flying B ហើយនៅផ្នែកខាងចំហៀង ផ្លាកសញ្ញា V8 ត្រូវបានជំនួសដោយផ្លាកសញ្ញា“ Reindeer Eight” ដែលបង្ហាញពីរថភ្លើងអានុភាព ដែលអតិថិជនធ្លាប់ស្គាល់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន នឹងមិនធ្វើអត្ថាធិប្បាយលើការរំពឹងទុកដែលថា Rudolf បានដាក់ពាក្យបណ្តឹងជាមួយសហជីពរបស់គាត់ឈ្មោះថា Silent Unite ទេ។ បើយើងដើរតាមពីក្រោយរមាំងដែលនៅខាងមុខ បន្ទះអង្កាំក្រូមេស្តង់ដារ ត្រូវបានតម្រឹមទ្បើងវិញជាមាស ហើយនិងខែ្សប្រណីតលាបដោយដៃយ៉ាងល្អិតល្អន់ ដែលចែងចាំងពីផ្នែកខាងក្រោយនៃផ្លាកសញ្ញាស្លាប Bentley ។
ដើម្បីបញ្ជាក់ពីល្បឿន និងសម្ថភាព ដែលចាំបាច់ ដើម្បីគ្របដណ្ដប់ចម្ងាយឆ្ងាយដោយម្ចាស់ ការបញ្ជាក់លក្ខណៈពិសេសជាស្ទីលមាសត្រូវបានគេដាក់បញ្ចូល ដែលមានទម្រជ័រទៅនឹងកាងខាងមុខ និងខាងក្រោយ, ទ្រនាប់ជ័រនៅខាងក្រោមទ្វារ និងកាងពីលើឃ្លុបរថយន្ត – សម្រាប់សមត្ថភាពឌីណាមិកខ្យល់អតិបរមា ក្នុងរយៈកំពស់បើកបរ។ លក្ខណៈបញ្ជាក់ពិសេសពីការបើកបរ Mulliner ជាមួយនឹងកង់មាស 22” និងបញ្ចប់ទៅដោយពេជ្រដែលតំណាងឱ្យកំពូលភ្នំទឹកកកឆ្លងកាត់ បំពេញនូវរូបរាងខាងក្រៅរបស់រថយន្ត។ ដោយសារអាកាសធាតុត្រជាក់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់អតិថិជន កង់ឡានគ្រប់រដូវទាំងអស់ត្រូវបានបំពាក់។

‘Reindeer Eight’ បន្តផលិតម៉ូដែល Flying Spur ចុងក្រោយបង្អស់ ដែលត្រូវបានចេញផ្សាយ ជាមួយនឹងបទពិសោធន៍របស់អ្នកបើកបរ តាមរយៈការបង្កើនភាពរហ័សរហួននិងមានលក្ខណៈជារថភ្លើងថាមពល ខណៈពេលដែលទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃរយៈចម្ងាយបើកបរ រវាងស្ថានីយ៍ប្រេងឥន្ធនៈនានា – សំខាន់ ដើម្បីបំពេញមួយជុំនៅលើពិភពលោកក្នុងពេលមួយយប់។
ផ្នែកខាងក្នុងនៃ ‘Reindeer Eight’ បង្ហាញពីជំនាញរបស់លោក Bentley ក្នុងការបង្កើតកាប៊ីនទំនើប នៃភាពប្រណីត និងការច្នៃប្រឌិត ដែលមិនមែនអ្នកប្រកួតប្រជែងបានទ្បើយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព សម្រាប់មនុស្សបួន ឬប្រាំនាក់។ ការសាកល្បងយ៉ាងទូលំទូលាយដោយសមាជិកនៃក្រុម Mulliner បានបញ្ជាក់ថានេះ ក៏អាចធ្វើទៅបានដែរ បន្ទាប់ពីការហូបនំមួយឆ្អែតហើយក៏ដោយ។ អតិថិជនបានបញ្ជាក់ពីផ្នែកខាងក្នុង នៃ Cricket Bauble យ៉ាងស្មើស្អាតជាសាច់តែមួយ ដោយមានក្រណាត់ប៉ាក់ផ្ទាល់ខ្លួន និងថ្នេរអំបោះចាក់ដោយដៃ ដោយរួមមានទាំងឈ្មោះរបស់អតិថិជនជាប់នឹងកៅអីអ្នកបើកបរ និងភរិយារបស់គាត់ផង។ អតិថិជនមិនទាន់បានបញ្ជាក់ថាតើ“ លោកស្រី C” នឹងត្រូវបានអនុញ្ញាតឱ្យបើកបរ ឬអត់នៅទ្បើយទេ។

ថ្នាំលាបវែនីលើតួផ្ទៃផ្តេកទាំងមូលហូរកាត់ផ្ទាំងតាប្លូ និងចូលទៅក្នុងទ្វារដោយសង្កត់ធ្ងន់លើទទឹងធំទូលាយ នៃកាប៊ីន។ តាមយោបល់របស់ Mulliner ថ្នាំលេខវែនី Grand Black បង្ហាញពីទេសភាពរាត្រីរដូវរងារប៉ូលខាងជើង ជាមួយឧបករណ៍តុបតែង រហូតដល់ស្រោមគ្របពីលើ និងកម្រាលជើងទ្វារឡាន ដើម្បីពិព៌ណនាពីការធ្វើដំណើរពីចុងបញ្ចប់នៃការធ្វើដំណើរនៅពេលយប់។ កៅអីអង្គុយរបស់ Reindeer Eight មានការរចនារាងខ្លុយភ្លោះ និងមានមុខងារកាន់តែច្រើនឡើង រួមមានកំដៅ ខ្យល់ចេញចូល ម៉ាស្សាច្រើនរបៀប និងខ្នែអោបអាចលៃតម្រូវបាន និងទ្រនាប់បញ្ឈរទ្បើងកំពូលទៅលើ ដែលអាចធ្វើឱ្យអតិថិជនមានការប្រុងប្រយ័ត្ន និងបន្ធូរអារម្មណ៍ផងដែរ នៅពេលធ្វើដំណើរផ្លូវឆ្ងាយ ដែលគាត់នឹងត្រូវចំណាយពេលវេលា។ ជាមួយនឹងលក្ខណៈបច្ចេកទេពិសេស នៃការបើកបរ Mulliner ដែលជ្រើសរើសដោយអតិថិជន ស្បែកសត្វថ្មីដែលមានបីជ្រុង រួមបញ្ចូលគ្នាជាមួយនឹងការងារដេរប៉ាក់ និងចាក់អំបោះបែបប្រពៃណី។
ខ្សែចាក់អំបោះធ្វើពីមាសធ្វើពីមាសដ៏ល្អ បញ្ជាក់ពីការយកចិត្តទុកដាក់ផ្តោតលើភាពលម្អិត និងជំនាញរបស់អ្នក ដែលធ្វើការនៅរោងចក្រ Bentley នៅ Crewe ។ វាត្រូវការពេល ១៨ ម៉ោងសម្រាប់អ្នកជំនាញ ឬជាងសិប្បករម្នាក់ ដើម្បីសម្រេចបាននូវការដេរភ្ជាប់ដោយដៃចំនួន ១១.១០០ ថ្នេរនៅទូទាំងកាប៊ីន ហើយប្រើប្រាស់ខ្សែអំបោះពិសេសចំនួន ១១៥ ម៉ែត្រ (ស្មើនឹងកំពស់របស់នាទ្បិកា Big Ben) ។
ផ្ទាំងអេក្រង់បង្វិលរបស់ Bentley ដំបូងបង្អស់នៅក្នុងឧស្សាហកម្មនេះ មានលក្ខណៈពិសេសនៅក្នុងរថយន្ត ‘Reindeer Eight’ ។ នៅពេលដែលប៊ូតុងបញ្ឆេះរបស់ម៉ាស៊ីនត្រូវបានចុច ហើយបន្ទាប់ពីលឺសំលេងស្វាគមន៍ របស់កណ្តឹងរោទ៍ររទេះបន្លឺទ្បើង ទីងៗ ផ្នែកវែនីនៅតាប្លូកណ្តាលផ្ទៃតាប្លូ ចាប់ផ្តើមវិល ដើម្បីបង្ហាញអេក្រង់ថាច់ស្គ្រីន (touchscreen) ទំហំ ១២,៣ អ៊ីញ ដែលមានបង្ហាញម៉ឺនុយជាច្រើន។ បញ្ជីគួរឱ្យខ្នាញ់ និងល្អស្អាត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធរុករកផ្លូវ (navigation) អនុញ្ញាតឱ្យអតិថិជនដឹងយ៉ាងឆាប់រហ័សថាតើអ្នកគាំទ្ររបស់គាត់ ជាមនុស្សអាក្រក់ ឬល្អ – ដូច្នេះល្អ សម្រាប់ប្រយោជន៍ នៃអំពើល្អ។ ផ្នែកទី ២ នៃផ្ទាំងអេក្រង់ បង្ហាញនូវឧបករណ៍ចុចអាណាឡូកចំនួន ៣ ដែលបង្ហាញពីសីតុណ្ហភាពនៅខាងក្រៅ ត្រីវិស័យ (សំខាន់សម្រាប់អតិថិជនក្នុងការស្វែងរកនៅផ្ទះ នៅចុងបញ្ចប់នៃយប់ធ្វើការយូរ) និងឧបករណ៍វាស់សម្ពាធ ។ នៅចុងបញ្ចប់ ផ្នែកទីបីផ្តល់ជូននូវ កម្រាលវែនី Grand Black បន្ដជុំវិញកាប៊ីន ដែលតំណាងឱ្យទេសភាពរាត្រីរដូវរងាប៉ូលខាងជើង។
