សិល្បៈ

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឧបត្ថម្ភថវិកា 100$ ជូនតារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី ដែលមានជំងឺរបេងសួតធ្ងន់ធ្ងរ និងជីវភាពខ្វះខាត

BY
Khmernote Media
December 23, 2020

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ ក្រោយពីទទួលបានដំណឹងនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម “មូលនិធិសិល្បករចាស់ជរា” ដែលមានលោកហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបានឧបត្ថម្ភថវិកា ១០០$ផងដែរ។

លោក អ៉ឹម ជីវ៉ា តំណាង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម “មូលនិធិសិល្បករចាស់ជរា” បាននាំថវិកាឧបត្ថម្ភ ជូនតារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី ដែលមានជំងឺរបេងសួតធ្ងន់ធ្ងរ និងជីវភាពខ្វះខាត។ គួរបញ្ជាក់ផងដែរថា អ្នកនាងទ្រី ដាណា និងស្វាមី ឧបត្ថម្ភដល់តារាសម្តែងជើងចាស់ ចំនួន 1000$ ដែលមានជំងឺមហារីកសួត ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ កំពុងសំរាកព្យាបាលនៅ ភូមិជួស ឃុំ ជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវផងដែរ៕

Share This Post: