បច្ចេកវិទ្យា

ងាយបំផុត! វិធីថ្មីទាំង 5 នេះអាចជួយបង្កើនឱកាសក្នុងការរកឃើញ iPhone ដែលបាត់មកវិញ ដោយមិនត្រូវការមុខងារ Find My iPhone ឡើយ

BY
Khmernote Media
July 3, 2018

អាចនិយាយបានថា វាគឺជារឿងអាក្រក់បំផុតប្រសិនបើ iPhone ដែលកំពុងប្រើរាល់ថ្ងៃបាត់ រឺត្រូវបានគេលួច។ ជាការពិតណាស់ រាល់ពេលដែលរឿងនេះកើតឡើង មនុស្សភាគច្រើនមិនសង្ឃឹមថានឹងអាចរកឃើញវិញទេ ប៉ុន្ដែក៏មិនមែនបានន័យថាគ្មានសង្ឃឹមសោះឡើយដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗទាំង5 ដែលនឹងអាចជួយឲ្យអ្នករកឃើញ iPhone មកវិញដោយមិនចាំបាច់ត្រូវការមុខងារ Find My iPhone ក៏បានដែរ។

1/ បើកមុខងារ Send Last Location

ចំពោះមុខងារ Find My iPhone យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ត្រូវតែបើកវាជាប់រហូត ព្រោះវាគឺជាវិធីល្អ និងជឿជាក់បំផុតក្នុងការស្វែងរក iPhone ដែលបានបាត់មកវិញ។ ប៉ុន្ដែក្នុងលក្ខខណ្ឌដែលអ្នកមិនចង់ប្រើមុខងារនេះ យើងសូមណែនាំមុខងារមួយទៀតដែលអាចជំនួសវាបាន។

គួរបញ្ជាក់ផងដែរថា មុនពេល iPhone ត្រូវបានបិទ នោះប្រព័ន្ធដំណើរការ iOS នឹងធ្វើការកត់សម្គាល់ទីតាំងចុងក្រោយមុនពេលសញ្ញាកាត់ផ្ដាច់ ហើយអ្នកនឹងអាចរកមើលទីតាំងចុងក្រោយនេះក្នុងមុខងារ Find My iPhone។ ដូចនេះ អ្នកអាចនឹងមានឱកាសរកឃើញ iPhone មកវិញបាន។ ដើម្បីបើកមុខងារនេះសូមចូលទៅកាន់៖

– Setting

– ចុចលើឈ្មោះរបស់អ្នក (Apple ID card)

– ចុចលើ iCloud

– ចុចលើមុខងារ Find My iPhone

– បើកមុខងារ Send Last Location

2/ កំណត់មុខងារ Contact Card

អ្នកប្រើប្រាស់ iPhone ភាគច្រើនអាចនឹងមិនដែលស្គាល់មុខងារនេះសោះ ប៉ុន្ដែ Siri អាចជួយបាន។ អ្នកអាចសាកល្បងវាបានដោយដាស់ Siri ហើយនិយាយថា “who do you belong to” នោះមុខងារជំនួយការដោយសម្លេងនេះនឹងបង្ហាញ contact card របស់ម្ចាស់ iPhone។

ជាធម្មតា វាបង្ហាញតែលេខទូរស័ព្ទរបស់ iPhone ប៉ុណ្ណោះ ប៉ុន្ដែអ្នកអាចដាក់បន្ថែម additional notes បាន ពេលដែល Siri បង្ហាញអ្វីដែលយើងបញ្ជា។ ចូលទៅកាន់ Contacts រួចស្វែងរក Card របស់អ្នក បន្ទាប់មកដាក់បន្ថែមអ៊ីម៉ែលទៀត រឺលេខទូរស័ព្ទអ្នកជិតស្និទ្ធទៀតគឺកាន់តែល្អ។

3/ បន្ថែមទំនាក់ទំនងទៅកាន់ Medical ID របស់អ្នក

ទាក់ទងទៅនឹងមុខងារនេះគឺសម្រាប់ទំនាក់ទំនងបន្ទាន់តែប៉ុណ្ណោះ ពោលគឺ Medical ID អាចចូលទៅក្នុង iPhone បានដោយពុំចាំបាច់លេខសម្ងាត់ឡើយ។ អ្នកអាចចូលទៅកំណត់មុខងារនេះឡើងវិញបានក្នុងកម្មវិធី Health app។ នៅទីនោះ អ្នកអាចដាក់បន្ថែមលេខទំនាក់ទំនងបន្ទាន់ជាមួយនឹងឋានៈក្នុងគ្រួសារដូចជា “spouse” “partner” រឺ “roommate”។

4/ បន្ថែមពត៌មានទំនាក់ទំនងទៅលើ Lock Screen

ប្រសិនបើអ្នកគិតថាមនុស្សគ្រប់គ្នានៅជុំវិញអ្នកសុទ្ធតែជាមនុស្សល្អ នោះអ្នកអាចដាក់បន្ថែមលេខទំនាក់ទំនង រឺពត៌មាននានានៅលើ Lock Screen បាន។ ដូចនេះ អ្នកអាចប្រាកដបានថា ប្រសិនបើ iPhone បាត់ ហើយមានអ្នករកឃើញ នោះគេអាចទំនាក់ទំនងមកតាមរយៈពត៌មានដែលបង្ហាញលើអេក្រង់បាន។ ដើម្បីប្រើមុខងារនេះសូមចូលទៅកាន់៖

– បើកកម្មវិធី Photo

– ចុចលើពាក្យថា Edit ដែលនៅខាងលើកែងខាងស្ដាំ

– ចុចលើប៊ូតុងរាងមូល ជាមួយនឹងចំណុច 3

– បន្ទាប់មកចុចលើពាក្យ Markup និងប្រើប្រាស់ text tool ដើម្បីដាក់បន្ថែមអ៊ីម៉ែល រឺលេខទូរស័ព្ទនៅលើ Lock Screen។

5/ សាកខលហៅទៅកាន់លេខក្នុង iPhone ដែលបាត់

សម្រាប់ចំណុចនេះ គឺជាវិធីចុងក្រោយហើយក្នុងការស្វែងរក iPhone ដែលបាត់។ ពេលខ្លះប្រសិនបើអ្នកចូលទៅកាន់ភោជនីយដ្ឋាន រឺសណ្ឋាគារនានា នោះបុគ្គលិកដែលធ្វើការអាចនឹងរើសបាន ហើយយកមកឲ្យអ្នកវិញពេលអ្នកខលទៅ។ ទាក់ទងទៅនឹងវិធីនេះ អាចនិយាយបានថាមិនសូវជាបានផលទេ ប៉ុន្ដែអ្នកគួរតែសាក។

Fu

ប្រភព៖ idropnews

Share This Post: