ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បន្ទាប់ពីបាត់មុខអស់មួយរយៈ នេះអាចជារូបរាងថេបប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung

    BY Khmernote Media July 3, 2018
    បន្ទាប់ពីបាត់មុខអស់មួយរយៈ នេះអាចជារូបរាងថេបប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung

    រូបភាពទាក់ទងទៅនឹងថេបប្លេតថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Tab S4 ត្រូវបានបែកធ្លាយហើយ ដែលអាចឲ្យយើងសង្កេតឃើញពីរូបរាងច្បាស់ៗ ជាមួយនឹងកាលបរិច្ឆេតបង្ហាញខ្លួន ដែលអាចនឹងធ្វើឡើងនាកំឡុងចុងឆ្នាំនេះ។ យោងតាមគេហទំព័រ Android Headlines បានលើកនូវពត៌មានមួយចំនួនទាក់ទងទៅនឹងប៊ូតុង Home និងអេក្រង់ធំជាងមុនផងដែរ។

    Galaxy Tab S4 ត្រូវបានគេជឿថានឹងមានគែមស្ដើងជាមុន ដែលជាហេតុនាំឲ្យអេក្រង់មានសភាពលាតស្អាត ខុសពីសមាមាត្រ របស់ Tab S3 ដែលមានកម្រឹត 4:3។ លើសពីនេះទៅទៀត និមិត្តសញ្ញារបស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅផ្នែកខាងលើគឺគ្មានទៀតទេ ហើយសមស្របទៅនឹងពាក្យចចាមអារាមដែលលើកឡើងថា ថេបប្លេតជំនាន់ថ្មីនេះនឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនភ្នែក Iris scanner ផងដែរ។

    គួរបញ្ជាក់ផងដែរថា តាមរយៈរូបភាពបែកធ្លាយនេះ យើងអាចសង្កេតឃើញពីភាពដូចគ្នារវាងម៉ូដែលចាស់ និងភាពខុសគ្នាផងដែរ។ ចំពោះកាមេរ៉ាក្រោយគឺមានតែមួយដដែល ហើយអ្វីដែលជាផ្លាស់ប្ដូរធំបំផុតនោះគឺយើងមិនសង្កេតឃើញមានប៊ូតុង Home ទៀតទេ។ ដោយសារការលុបចោលប៊ូតុង Home នេះបានធ្វើឲ្យអតិថិជនជាច្រើនយល់ឃើញថា Galaxy Tab S4 នឹងមានភ្ជាប់មកជាមួយនឹងបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ថែមទៀតផង។

    Fu

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay