ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ខ្លាំងមែន!!! មិនដល់មួយឆ្នាំផង តន់ ចន្ទសីម៉ា តារាចម្រៀងវ័យក្មេង មានអ្នកចូលទស្សនាបទដល់ទៅ 525លានដងក្នុងឆ្នាំ2020

    BY Liny Chan December 30, 2020
    ខ្លាំងមែន!!! មិនដល់មួយឆ្នាំផង តន់ ចន្ទសីម៉ា តារាចម្រៀងវ័យក្មេង មានអ្នកចូលទស្សនាបទដល់ទៅ 525លានដងក្នុងឆ្នាំ2020

    នៅសល់តែ ១ថ្ងៃទៀតទេឆ្នាំ ២០២០នេះ នឹងត្រូវឆ្លងចូលឆ្នាំ២០២១ ហើយបើនិយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀង វ័យក្មេងរូបនេះប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់មានអ្នកចូលទស្សនាសរុប រហូតដល់ទៅ 525M ។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

    ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជា នៅឆ្នាំ២០២០នេះ មានរហូតដល់ទៅជាង 525.M លានដងឯណោះ។ ក្នុងចំណោមល្បីៗរបស់នាងគេឃើញបទ “ឡាន សារ៉ែន ” បានឈរនៅលេខរៀងទី 1 ដោយមានអ្នក views រហូតដល់ទៅ 31.90M ត្រឹមតែ១០ខែ លេខរៀងទី2 បទ” ដណ្ដឹងអូន ទៅ” មានអ្នក views រហូតដល់ទៅ 29.80M ត្រឹមតែ ៩ខែ លេខរៀងទី3 បទ “ចង់សុំ Wifi ” មានអ្នក views រហូតដល់ទៅ 25.00M ត្រឹមតែ៥ ខែប៉ុណ្ណោះ។

    តាមការវាយតម្លៃរបស់ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra នៅឆ្នាំ២០២១ តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយ views បទចម្រៀងរបស់នាង នឹងកើនឡើងដល់ទៅ ១០០០លានដង ដែលចំនួន នេះគឺ ពិបាកនឹងមានតារាចម្រៀងរូបណា អាចដណ្ដើមតំណែងនាងបាននោះឡើយ នេះបើផ្អែកតាមសន្ទុះនៃការគាំទ្របទពិសោធន៍ភាពរីកចម្រើនរបស់នាង។ បែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថាតើ អាចមានតារាចម្រៀងណាដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ!៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay