ខ្មែរណូត

ស្វែងរក

  • PR

    កំពូលតារាចម្រៀង ព្រាប សុវត្ថិ បើកទំព័រឆ្នាំថ្មីក្នុងកម្មវិធី Boostrong Gold Medal Concert

    BY Liny Chan December 31, 2020
    កំពូលតារាចម្រៀង ព្រាប សុវត្ថិ បើកទំព័រឆ្នាំថ្មីក្នុងកម្មវិធី Boostrong Gold Medal Concert

    បើកទំព័រឆ្នាំថ្មីភ្លាម វត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ នឹងឡើងមកបកស្រាយបទចម្រៀងពីរោះៗដែលទើបតែចេញថ្មី ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Gold Medal Concert ដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ https://www.facebook.com/PNNTVCambodia/videos/3638285132896448

    នេះជាលើកទីមួយហើយដែលលោក ព្រាប សុវត្ថិ អញ្ជើញមកកាន់កម្មវិធីប្រគំតន្ត្រីរបស់ភីអិនអិន។ លោកក៏បានត្រៀមរួចរាល់ជាមួយបទចម្រៀងផ្ទាល់ខ្លួនចំនួនប្រាំបទ មានដូចជាបទ ពេលណាជួបអូនម្តងទៀត ស្រណោះឆ្នាំទៅ ប្លង់រឹង កង់បី កុំរាំកៀកគ្នា។ បទទាំងនេះសុទ្ធសឹងតែជាបទនិពន្ធថ្មី និងមានការពេញនិយមស្តាប់ពីសំណាក់អ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏មានការរៀបចំតុបតែងឆាកដោយតម្រូវទៅតាមអត្ថន័យនៃបទចម្រៀងដែលនឹងធ្វើអោយទស្សនិកជនប្លែកភ្នែក ប្លែកអារម្មណ៍ផងដែរទ្វេរដង។

    នៅមានតារាចម្រៀងបីដួងផ្សេងទៀតដូចជា លោក គង់ ចំរើន កញ្ញា អូនមាស និង កញ្ញា វីតា ដែលពួកគាត់ទាំងបីដួងត្រៀមបទចម្រៀងជាច្រើនបទ សុទ្ធសឹងតែជាបទចម្រៀងជាចង្វាក់រ៉ក់ ញាក់ កន្ត្រាក់អារម្មណ៍។ សូមបញ្ជាក់ដែរថា នៅថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១នេះ វគ្គ Boostrong តេឈ្នះលុយ បានត្រឡប់មកសារជាថ្មីទៀតហើយ។ ទស្សនិកជនអាចទូរស័ព្ទចូលរួមលេងនៅវគ្គចុងក្រោយនៃកម្មវិធី Boostrong Gold Medal Concert ដោយគ្រាន់តែជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។ ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពីម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់មាសមួយតម្លឹង។ទស្សនិកជននឹងបានទស្សនាអ្វីដែលប្លែកដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២១ ក្នុងកម្មវិធី Boostrong Gold Medal Concert ។ ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕

    https://fb.watch/2I-bTaWkoe/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay