សិល្បៈ

ដែកធ្លាក់ពីលើការដ្ឋានកំពុងសាងសង់ ត្រូវរថយន្តស៊េរីទំនើបរបស់ពិធីករល្បីឈ្មោះគឺលោក រ៉ាស៊ី បណ្តាលអោយរងការខូចខាត

BY
Khmernote Media
January 1, 2021

ភ្នំពេញ៖ ហេតុការគ្រោះថ្នាក់មួយដោយដែកធ្លាក់ពីលើការដ្ឋានកំពុងសាងសង់ ត្រូវរថយន្តទំនើបមួយគ្រឿងដែលគេស្គាល់ថាជារថយន្តរបស់ពិធីករល្បីឈ្មោះគឺលោក សុខ រ៉ាស៊ី។ ហេតុការណ៏គ្រោះថ្នាក់នេះដែរមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ ប៉ុន្តែបានធ្វើអោយខូចខាតរថយន្តរបស់លោក រ៉ាស៊ី ធ្ងន់ធ្ងរគួរសមដែរ។

ហេតុការណ៍​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៩៥​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៣៖៤០នាទី​រសៀល​ ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០២០នេះ ហើយបច្ចុប្បន្នភាគីខាងការដ្ឋានសំណង់កំពុងធ្វើការចរចារជាមួយម្ចាស់រថយន្តដើម្បីបញ្ចប់រឿង ស្របពេលដែលលោក រ៉ាស៊ី បានធ្វើការសំណូមពរដល់ម្ចាស់ការដ្ឋានសាងសង់ទាំងអស់មេត្តាធ្វើការយកចិត្តទុកដាក់ខ្ពស់ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ៕

Share This Post: