សិល្បៈ

រ៉េត ស៊ូហ្សាណា ប្រឹងតាំងអាយុ១៦ឆ្នាំ រហូតទិញបានផ្ទះថ្មីដែលជាកំលាំងញើសឈាមរបស់ខ្លួន

BY
Khmernote Media
January 4, 2021

តារាចម្រៀងវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យតាមរយៈការបង្ហើរសំនៀងដ៏ស្រទន់មានទឹកដម និងមានរូបសម្រស់ស្រស់សោភា។ ក្រៅពីអាជីពជាតារាចម្រៀង កញ្ញា រ៉េត ស៊ូហ្សាណា ក៏ជាតារាតំណាងអោយផលិតផលល្បីៗជាច្រើនផងដែរ ដូចជាម៉ាកសញ្ញា ទូរស័ព្ទ OPPO។

ថ្មីៗនេះដែរតារាចម្រៀងវ័យក្មេងរូបនេះក៏បានបង្ហាញសមិទ្ធិផលនៃការខំប្រឹងប្រែងរបស់នាងតាំងពីអាយុ១៦ឆ្នាំ ដោយនាងបានទិញផ្ទះថ្មីដែលជាកំលាំងញើសឈាមរបស់នាង។ រ៉េត ស៊ូហ្សាណា បានរៀបរាប់ថា៖ “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហេីយទៅទាន់នៅក្មេងក្រែងចាស់ទៅសំណាង.. ការខិតខំតាំងពីអាយុ 16 ឆ្នាំរហូតដល់ពេលនេះ បានចេញជារូបរាងបណ្ដេីរហេីយ..! See you soon in 2021 baby!”

Share This Post: