សិល្បៈ

ល្បីរឿងឆុងខ្លាំងពេក ដួង សុគា បង្ហោះសារចាក់ដោតមួយឃ្លាទទួលបានការចាប់អារម្មណ៍ខ្លាំង

BY
Khmernote Media
January 5, 2021

កាលពីពេលថ្មីៗនេះមានរឿងរ៉ាវភ្ញាក់ផ្អើលមួយក្រោយពេលគេឃើញប្រជាពលរដ្ឋនាំគ្នាសម្រុកទៅយកស្ទីកគឺដើម្បីកាត់ឆុងទាំងកណ្តាលអាធ្រាតបង្កការកកស្ទះចរាចរណ៍ រហូតមានមតិលើកឡើងផ្ទុយគ្នាជាច្រើនជុំវិញហេតុការណ៍នេះ។ ក្នុងនោះដែរអ្នកសិល្បៈពហុជំនាញ ដែលគេល្បីគ្រប់គ្នាថាលោកពូកែវោហាស័ព្ទចាក់ទឹកមិនលិច និងជាអ្នកពូកែតែងកំណាព្យបង្ហោះនៅលើបណ្តាញសង្គមផងដែរគឺលោក ដួង សុគា ក៏បានបង្ហោះសារខ្លីមួយរបស់ខ្លួនទាំងទងនឹងរឿងឆុងនេះដែរ។

លោក សុគា បានបង្ហោះសារខ្លីថា៖ “ឆុងឯលិចឆុងឯកើត ឆុងច្រើនពេក ខ្មោចងាប់លែងចង់មានអ្នកហែ!! ហ៊ឺ ឆុងអើយឆុង! អាណិតមិត្តភាព និង ក្តីស្រលាញ់ផង កុំឆុងច្រើនពេក!”៕

Share This Post: