រថយន្ត MG ZS ជាដៃគូប្រកួតប្រជែងយ៉ាងសកម្មជាមួយនឹង រថយន្ត Ford Ecosport នៅក្នុងទីផ្សាររថយន្តប្រភេទ Crossover
ជាមួយនឹងការលក់ចេញជាង55គ្រឿងកាលពីខែធ្នូឆ្នាំ2020 ក្រុមហ៊ុនMGបានកំណត់រថយន្ត MG ZS ជារថយន្តប្រកួតប្រជែងដ៏ល្អបំផុតក្នុងទីផ្សារថយន្តប្រភេទ Crossover ក្នុងឆ្នាំ2021។ យើងសង្កេតឃើញថាមានរថយន្តប្រភេទ Crossover និងរថយន្តប្រភេទ SUVs ខ្នាតតូចជាច្រើនក្នុងទីផ្សារថយន្តប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ វាគឺជារថយន្តខ្នាតតូចដែលទទួលបានការពេញនិយមជាពិសេសពីសំណាក់អ្នកប្រើប្រាស់ ហើយប្រភេទ Crossover ពិតជាសាកសមឥតខ្ចោះជាមួយគ្រួសារសម័យថ្មី។ បច្ចុប្បន្ន វាមានលក្ខណៈប្លែកៗគ្នាសម្រាប់អ្នកប្រើប្រាស់ ដូចជា ផាសុខភាព លក្ខណៈពិសេស ភាពស្ព័រ ឬម៉ូត។

លោកអ្នកប្រហែលជាបានដឹងអំពីរថយន្ត Ford Ecosport និងរថយន្ត MG ZS ដែលជារថយន្តខ្នាតតូចមួយ ដែលមានរាងធំជាងរថយន្តប្រភេទ SUVs ខ្នាតតូច ប៉ុន្តែតូចជាងរថយន្តប្រភេទ SUVs ខ្នាតមធ្យម ហើយម៉ូដែលទាំង2 នេះមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់យុគសម័យថ្មីក្នុងប្រទេសកម្ពុជា។ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តដែលមានទំហំធំផ្នែកខាងក្នុងបើធៀបទៅនឹងប្រភេទSeden នោះប្រភេទCrossoverគឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នក។

មានដៃគូប្រកួតប្រជែងជាច្រើនដែលបានរៀបរាប់ពីគុណសម្បត្តិដ៏ល្អរាងៗខ្លួនដូចជារថយន្ត Ecosport ដែលផ្តល់គុណប្រយោជន៍ផ្នែកខាងក្នុងសម្រាប់រថយន្តប្រភេទ crossover ដែលមានតម្លៃសមរម្យ ព្រមទាំងមានរាងទាន់សម័យ។ ក៏ប៉ុន្តែរថយន្ត MG ZS មានបំពាក់ជាមួយវត្ថុធាតុដែលមានគុណភាពខ្ពស់។ ជាឧទាហរណ៍ រថយន្ត MG ZS បំពាក់ម៉ាស៊ីនខ្លាំង និងលក្ខណៈសម្បត្តិជាច្រើន។ រថយន្ត Ford Ecosport បានរចនាឡើងដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរ ជាមួយតម្លៃលក់ $29,900 ។ ទោះជាយ៉ាងណា ការលក់នៃរថយន្ត Ecosport មានការថយចុះ ដោយសារដៃគូប្រកួតប្រជែងដូចជា រថយន្ត MG ZS, រថយន្ត Mazda 3, រថយន្ត hyundai Kona ជាដើម។ លោកអ្នកនឹងមិនអាចរំពឹងពីរថយន្ត Ford Ecosport ដូចជាកាមេរ៉ាខាងក្រោយ និងសោភ័ណ្ឌភាពកង់សាគួរផ្នែកខាងក្រោយ ។

អ្វីដែលសាកសម? កន្លែងណាដែលផ្ដល់ភាពទាក់ទាញ? និងលក្ខណៈពិសេសអ្វីខ្លះដែលគួបញ្ជូល? ទាំងអស់នេះជាអ្វីដែលក្រុមហ៊ុន MG យកមកពិចារណា និងអភិវឌ្ឍន៍រថយន្ត MG ZS ថ្មីរបស់ខ្លួន។ ការកំណត់គោលដៅទៅតាមកំណើននៃរថយន្តប្រភេទ City SUV ក្រុមហ៊ុន MG បានបង្កើតឱកាសរបស់ខ្លួនចាប់ពីគំនូសព្រាង នៃរថយន្តប្រភេទ Crossover ។ រថយន្ត MG ZS ជារថយន្ត SUV ខ្នាតតូចដែលរួមបញ្ជូលគ្នារវាង ម៉ូតទាន់សម័យ លក្ខណៈពិសេស ព្រមទាំងជារថយន្តលក់ដាច់ខ្លាំងក្នុងប្រទេសកម្ពុជា ហើយតម្លៃលក់បច្ចុប្បន្នគឺ $31,000 ដែលជាតម្លៃទាក់ទាញបំផុតដែលបានលក់ចេញជាង55គ្រឿងកាលពីខែធ្នូឆ្នាំ2020 និងមានការកក់ជាច្រើនដែលនឹងបន្តប្រគល់ជូនដល់អតិថិជនក្នុងខែមករាឆ្នាំ2021។ ភាពជោគជ័យក៏ដោយសារតែភាពទាក់ទាញនៃរូបរាងទាំងផ្នែកខាងក្នុងនិងក្រៅ អ្នកផលិតរថយន្តនេះនៃប្រទេសបារាំងនាំមកនូវការច្នៃប្រឌិតដ៏ឆ្លាតវៃ, ភាពទាន់សម័យនៃកៅអីស្បែក, ភាពទាក់ទាញនៃយ៉ាន់, បន្ថែមជាមួយ Fog-lamps ខាងមុខ ព្រមទាំង Apple CarPlay និង កាមេរ៉ា360o ។

ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តប្រភេទ SUV ខ្នាតតូចដែលមានតម្លៃសមរម្យ ព្រមទាំងមានគុណសម្បត្តិច្រើន នោះរថយន្ត MG ZS ជាជម្រើសដ៏ល្អសម្រាប់អ្នក ។ ហើយរថយន្តទាំង 2 ម៉ូដែលនេះជារថយន្តដែលមានគុណសម្បត្តិល្អក្នុងចំណោមរថយន្តប្រភេទ Crossover ដែលមានតម្លៃក្រោម $35,000។ វាពិតជាមានគុណសម្បត្តិច្រើន ជាពិសេសប្រព័ន្ធសុវត្ថិភាព។

