អ្នកកំពង់សោម មានដឹងអត់ថាកុម្ម៉ង់អាហារពី foodpanda បានហើយឥឡូវ?
ក្រុមហ៊ុន foodpanda ដែលជាកម្មវិធីកុម្ម៉ង់អាហារតាមទូរស័ព្ទដៃល្បីជុំវិញទ្វីបអាស៊ីអស់រយៈពេលជាង 9 ឆ្នាំ បានពង្រីកដល់ ក្រុងព្រះសីហនុ ហើយ។ ក្រោយបង្ហាញខ្លួននៅជាច្រើនខេត្តក្រុងក្នុងរាជាណាចក្រកម្ពុជា foodpanda បង្ហាញទីតាំងទី 8 របស់ខ្លួននៅក្រុងព្រះសីហនុ ដោយសន្យាយ៉ាងមុតមាំបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រុមហ៊ុន foodpanda បានប្រកាសបើកដំណើរការសេវាកម្មដឹកជញ្ជូនក្នុងទីតាំងថ្មីនៅថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 នេះ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការកុម្ម៉ង់ទិញអាហារ ទោះបីអ្នកនៅទីណាក្នុងក្រុងព្រះសីហនុ។ យោងតាមប្រសាសន៍អ្នកតំណាង foodpanda លោកបានបញ្ជាក់ថា៖ “ក្រុមហ៊ុន foodpanda សម្រេចបើកទីតាំងថ្មីក្នុងក្រុងព្រះសីហនុសម្រាប់ឆ្នាំថ្មី ឆ្នាំ 2021 នេះ ដោយសារជាទីតាំងទេសចរណ៍ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ក្នុងការកុម្ម៉ង់អាហារទៅគេហដ្ឋាន កន្លែងធ្វើការ ឬ កន្លែងស្នាក់នៅ។”

លោកបានបន្ដទៀតថា “foodpanda នឹងបន្ដពង្រីកខ្លួនឲ្យគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ foodpanda មកដល់ក្រុងព្រះសីហនុ ថ្ងៃបន្ទាប់អាចនឹងជាខេត្តដែលប្រិយមិត្តទន្ទឹងរង់ចាំ។” គួរបញ្ជាក់ផងដែរថា foodpanda កំពុងធ្វើការសហការជាមួយនឹងភោជនីយដ្ឋាន និងហាងល្បីៗជាច្រើនក្នុងក្រុងព្រះសីហនុ ដែលរួមមាន៖ KFC, Mike’s Burger House, The Pizza Company, Burger King, An cha, Pong, KOI Thé, និងជាច្រើនទៀត។

កាន់តែពិសេសទៀតនោះ គឺការបើកបង្ហាញខ្លួនជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសៗសម្រាប់អ្នកក្រុងព្រះសីហនុផ្ទាល់។ ការផ្ដល់ជូនរួមមាន៖ ការដឹកជញ្ជូនយ៉ាងឆាប់រហ័ស ,អតិថិជនថ្មីនឹងទទួលបានការបញ្ចុះភ្លាមៗដល់ទៅ $3 សម្រាប់ការកុម្ម៉ង់ហៅចាប់ពី $6 ឡើងទៅ ជាមួយនឹងការប្រើប្រាស់កូដ “HELLOSHV” ,ទទួលបានការបញ្ចុះ 20% បន្ថែមលើគ្រប់ហាង និងភោជនីយដ្ឋានទាំងអស់ដែលមាននៅលើ foodpanda ចាប់ពីថ្ងៃទី 19 ខែ មករា ដល់ ថ្ងៃទី 2 ខែ កុម្ភៈ ឆ្នាំ 2021។ នៅចាំអីទៀត អ្នកក្រុងកំពង់់សោម! តោះ ទាញយកកម្មវិធី foodpanda លើទូរស័ព្ទដៃទាំងអស់គ្នា ដើម្បីរីករាយនឹងអាហារក្ដៅៗ ដឹករហ័សទាន់ចិត្ត ព្រមទាំងប្រូម៉ូសិនឥតឈប់ឈរ។







