BENTLEY សម្រេចបាននូវកំណត់ត្រាលក់នៅក្នុងឆ្នាំដ៏លំបាកបំផុត
– Bentley Motors បានលក់រថយន្ដដ៏ពិសេសចំនួន 11,206 គ្រឿងនៅក្នុងឆ្នាំ 2020
– ទោះបីជាផលិតកម្មត្រូវបានបិទ និងមានការឡុកដោនទូទាំងពិភពលោកក៏ដោយ Bentley បានលក់ដាច់រថយន្ដកាន់តែច្រើនគ្រឿងជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ដរយៈពេល 101 ឆ្នាំរបស់ខ្លួន។
– ជាពិសេសលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសចិន អាមេរិក និងអាស៊ីប៉ាស៊ីភិច។
– ការបញ្ចូលនូវ Flying Spur ថ្មីស្រឡាងគឺជាកត្តារួមចំណែកដ៏សំខាន់ក្នុងការសម្រេចបានលទ្ធផលនេះ។
ថ្ងៃនេះ Bentley Motors បានប្រកាសថា ខ្លួនសម្រេចបានទំហំលក់សរុបចំនួន 11,206 គ្រឿងនៅក្នុងឆ្នាំ 2020 ដែលជាការកើនឡើងពីរភាគរយលើសឆ្នាំ 2019។ ទោះបីជាការព្យាករបរិមាណលក់នៅមុនពេលមានជំងឺ COVID គឺមានទំហំច្រើនជាងនេះខ្លាំងក៏ដោយ ការបញ្ចូលនូវម៉ូដែលថ្មីគឺជាកម្លាំងជំរុញដល់ការសម្រេចបាននូវលទ្ធផលដ៏ធំធេងនេះ ដែលជាទំហំលក់ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ 101 ឆ្នាំរបស់ក្រុមហ៊ុនរថយន្ដប្រណីតអង់គ្លេសមួយនេះ។

ផលិតកម្ម Bentley ត្រូវបានបិទរយៈពេលចំនួនប្រាំពីរសប្ដាហ៍ដោយបានចាប់ផ្ដើមនៅក្នុងខែមីនា និងដំណើរការផលិតត្រឹមតែ 50 ភាគរយសម្រាប់រយៈពេលប្រាំបួនសប្ដាហ៍បន្ថែមបន្ទាប់ពីនោះ នៅពេលដែលវិធានការគម្លាតសង្គមត្រូវបានដាក់ចេញឲ្យអនុវត្ត។ ការរៀបចំឌីហ្សាញថ្មីយ៉ាងល្អិតល្អន់នៃមូលដ្ឋានផលិតកម្មបានជួយឲ្យ Bentley សម្រេចបានតាមតម្រូវការជាសាកលនេះ ក្នុងខណៈដែលរក្សាអនុវត្តនូវពិធីសារគម្លាតសង្គមទាំងនេះរហូតដល់បច្ចុប្បន្ន និងលើសពីនេះ។
ទ្វីបអាមេរិកនៅតែជាតំបន់លេខមួយរបស់ Bentley ទោះបីជាមានការលក់ដាច់ខ្លាំងនៅក្នុងប្រទេសចិនដែលមានកំណើន 48 ភាគរយក៏ដោយ។ បញ្ចេញមតិអំពីលទ្ធផលលក់ជាសាកល Adrian Hallmark ដែលជាប្រធាន និងអគ្គនាយកប្រតិបត្តិរបស់ Bentley Motors បានមានប្រសាសន៍:

“ទោះបីជាយើងខ្ញុំបានរំពឹងទុកថានឹងមានការលក់ដាច់ខ្លាំងជាងនេះនៅមុនពេលមានការផ្ទុះជំងឺរាតត្បាតទូទាំងពិភពលោកក៏ដោយ នៅពេលអ្នកគិតអំពីកម្រិតនៃបម្រាមហាមឃាត់នៅជុំវិញពិភពលោកអស់រយៈពេលស្ទើរពេញមួយឆ្នាំនេះ ការសម្រេចបាននូវកំណត់ត្រាលក់នេះគឺជាការវាស់វែងដ៏ខ្លាំងមួយនៃសក្តានុពលរបស់យើងខ្ញុំ។
“នៅពេលដែលយើងខ្ញុំសំឡឹងទៅឆ្នាំខាងមុខ យើងខ្ញុំនៅតែមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្នពីព្រោះអ្វីៗភាគច្រើនគឺនៅស្ថិតក្នុងភាពមិនច្បាស់លាស់។ ចំណុចមួយដែលមិនមានភាពមិនច្បាស់លាស់នោះគឺការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះវឌ្ឍនភាព ដែលជាជំហានដំបូងគឺការបើកលក់ Bentayga Hybrid។ នេះគឺជាម៉ូដែលមួយក្នុងចំណោមម៉ូដែលថ្មីចំនួនប្រាំបួនដែលយើងខ្ញុំនឹងបើកលក់នៅក្នុងឆ្នាំនេះ ក្នុងខណៈពេលដែលយើងខ្ញុំបន្តដំណើរផ្លូវជាយុទ្ធសាស្ត្រ Beyond100 របស់យើងខ្ញុំ និងការបង្កើនល្បឿនរបស់យើងខ្ញុំក្នុងដំណើរឆ្ពោះទៅក្លាយជាក្រុមហ៊ុនរថយន្ដអគ្គិសនីទាំងស្រុងយ៉ាងយូរត្រឹមឆ្នាំ 2030។”
គន្លឹះនៃជោគជ័យជាបន្តរបស់ក្រុមហ៊ុនគឺការបញ្ចូលនូវរថយន្ដម៉ូដែលថ្មីៗជាច្រើន រួមបញ្ចូលជាមួយនឹងការពង្រីកទីផ្សារទូទាំងពិភពលោកឲ្យកាន់តែធំសម្រាប់ម៉ូដែលមានប្រជាប្រីយភាពផ្សេងទៀត។ ជាពិសេស Flying Spur ថ្មីស្រឡាងបានចាប់ផ្ដើមបើកលក់ជាអន្តរជាតិ និងបានទទួលនូវចំណាប់អារម្មណ៍ដ៏អស្ចារ្យពីអតិថិជន និងប្រព័ន្ធផ្សព្វផ្សាយដូចគ្នា។
តម្រូវការនេះបានកើនឡើងបន្ថែមទៀតនៅក្នុងខែតុលាជាមួយនឹងការបញ្ចូលនូវប្រភេទម៉ាស៊ីន V8 ដ៏ទំនើប។

Bentley Continental GT (24 ភាគរយ) និង GT Convertible (15 ភាគរយ) រួមគ្នាស្មើនឹង 39 ភាគរយទំហំលក់សរុប បានបញ្ចប់ឆ្នាំជាម៉ូដែលលក់ដាច់បំផុតលេខមួយរបស់ Bentley។ ប៉ុន្តែ ទោះជាអស់ម៉ូដែលជំនាន់មុន និងការយឺតយ៉ាវក្នុងការចូលទីផ្សាររបស់ Bentayga ថ្មីស្រឡាងដោយសារជំងឺរាតត្បាតទូទាំងពិភពលោក COVID-19 ក៏ដោយ ក៏រថយន្ដ SUV ដ៏វិសេសនេះនៅតែជាម៉ូដែលលក់ដាច់បំផុតដែលមានទំហំស្មើនឹង 37 ភាគរយនៃទំហំលក់សរុបដែរ។
តំបន់ទ្វីបអាមេរិកបានលក់ដាច់រថយន្ដចំនួន 3,035 គ្រឿង ដែលជាចំនួនកើនឡើងបួនភាគរយលើសឆ្នាំ 2019 ដែលមានចំនួន 2,913 គ្រឿង។ ដោយដាក់តំបន់នេះជាទីផ្សារលេខមួយរបស់ Bentley ទីផ្សារ ការសម្រេចបានទំហំលក់ដ៏ច្រើននេះគឺជំរុញដោយការដាក់បញ្ចូលនូវ Flying Spur និងការដាក់លក់ពេញមួយឆ្នាំនូវរថយន្ដប្រណិត Continental GT និង GT Convertible luxury Grand Tourer។

កំណើនដ៏ធំបំផុតរបស់ Bentley គឺក្នុងប្រទេសចិន ដែលទំហំលក់បានកើនឡើង 48 ភាគរយ គឺមានចំនួន 2,880 គ្រឿង ធៀបនឹង 1,940 គ្រឿង ដោយទីផ្សាររថយន្ដ sedan ជាប្រពៃណីបានស្វាគមការដាក់បញ្ចូលនូវ Flying Spur ថ្មីស្រឡាង ក្នុងខណៈដែលទំហំលក់ Bentayga នៅតែខ្ពស់។
ទ្វីបអឺរ៉ុបបានបញ្ចប់ឆ្នាំជាមួយនឹងទំហំលក់ចំនួន 2,193 គ្រឿង ធៀបនឹងតួលេខ 2,670 គ្រឿងនៅក្នុងឆ្នាំ 2019 ដែលជាការថយចុះ 18 ភាគរយជាមួយនឹងតំបន់ប៉ះពាល់ដោយសារមានការយឺតយ៉ាវក្នុងការចូលទីផ្សាររបស់ Bentayga។
ផ្សារក្នុងស្រុករបស់ Bentley នៅក្នុចក្រភពអង់គ្លេសបានបន្តសម្រេចបានទំហំលក់ខ្ពស់របស់ខ្លួនមិនប្រែប្រួលដែលកំណត់ត្រាលក់ស្មើនឹង 1,160 គ្រឿង។ ទំហំនេះបង្ហាញថាមានការថយចុះ 22 ភាគរយធៀបនឹងឆ្នាំមុន។
Bentley បានលក់រថយន្ដ 735 គ្រឿងទៅតំបន់មជ្ឈឹមបូព៌ានៅក្នុងឆ្នាំ 2020 ធៀបនឹងទំហំលក់សរុប 852 គ្រឿងក្នុងឆ្នាំមុន។
ជាចុងក្រោយ តំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនទំហំលក់ប្រាំមួយភាគរយ ដែលមានចំនួនស្មើនឹង 1,203 គ្រឿង ធៀប 1,139 គ្រឿងដែលបានលក់នៅក្នុងឆ្នាំ 2019។

ទីផ្សារ 2020 (ទំហំលក់) 2019 (ទំហំលក់) 2020 (% នៃទំហំលក់សរុប)
ទ្វីបអាមេរិក 3,035(+4%) 2,913 27%
ប្រទេសចិន 2,880 (+48%) 1,940 26%
អឺរ៉ុប 2,193 (-18%) 2,670 20%
អាស៊ីប៉ាស៊ីភិច 1,203 (+6%) 1,139 11%
ចក្រភពអង់គ្លេស 1,160 (-22%) 1,492 10%
មជ្ឈិមបូព៌ា 735 (-14%) 852 6%
សរុប 11,206 (+2%) 11,006 100%
*កំណត់ត្រាលក់ឆ្នាំមុនរបស់ Bentley គឺនៅក្នុងឆ្នាំ 2017 – រថយន្ត 11,089 គ្រឿង
*Bentley បានបញ្ចប់ឆ្នាំមួយនឹងតំណាងចែកចាយ 237 នៅក្នុងប្រទេសចំនួន 67 ។

កំណត់សម្គាល់សម្រាប់អ្នករៀបរៀង
Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបួនរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។
