ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀតហើយ គឺ Galaxy Navatra International ត្រៀមចេញបទដំបូងនៅថ្ងៃទី២២ នេះ

    BY Liny Chan January 14, 2021
    ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀតហើយ គឺ Galaxy Navatra International ត្រៀមចេញបទដំបូងនៅថ្ងៃទី២២ នេះ

    Galaxy navatra international ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញបទចម្រៀងរបស់ខ្លួនហើយ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។ បើតាមការបង្ហើបពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ ផលិតកម្ម Galaxy navatra បានឲ្យដឹងថា បទចម្រៀង រួមទាំងតារាចម្រៀងដែលនឹងបើកទំព័រជាប្រវត្តិសាស្ត្រមុនគេលើ Galaxy Navatra International គឺ Tempo Tris ដោយលោក Tempo Tris ជាអ្នកនិពន្ធនឹងជាអ្នកច្រៀងដោយផ្ទាល់តែម្ដង ហើយបទនោះ មានចំណងជើងថា «Bad Boy» ដែលដឹកនាំសម្ដែង Rawyer ព្រមទាំងក្រុមការងារជាច្រើនទៀត។

    លោក យឹម តាស្រង់ បានបន្ថែមឲ្យដឹងទៀតថា គោលដៅចម្បងនៃការបង្កើតផលិតកម្មថ្មីនេះ ដើម្បីអភិវឌ្ឍន៍សិល្បៈនៃចម្រៀងសម័យរបស់កម្ពុជា ដើម្បីដើរចូលទីផ្សារបរទេស។ ដើម្បីឲ្យមានគុណភាពរាល់បទចម្រៀងនីមួយៗ គ្រប់បទចម្រៀង សុទ្ធតែ សម្រិតសម្រាំងនៃការថតជាខ្លាំង ក្នុងនោះដែរបទខ្លះក្រុមហ៊ុនហ៊ានចំណាយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។ ដូច្នេះមុនស្ដាប់បទចម្រៀងប្រិយមិត្តអាចមើលរូបភាពត្រួសៗ ដែលត្រៀមចេញនៅថ្ងៃទី២២ ខាងមុខនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay