សិល្បៈ

ផលិតកម្ម Galaxy Navatra ប្រកាសផ្តល់កាដូ លុចស៊ីស nx200t មួយគ្រឿង ដល់អ្នកនិពន្ធឆ្នើម ត្រូវទីផ្សារអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ

BY
Khmernote Media
January 14, 2021

ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀតហើយ គឺ Galaxy Navatra International ត្រៀមចេញបទដំបូងនៅថ្ងៃទី២២ មករានេះ។ ផលិតកម្ម Galaxy Navatra ក៏បានបង្ហោះនៅលើផេកហ្វេសបុក ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សារអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែរ។

គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចម្រៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើកទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេងនិងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។ យើងខ្ញុំមានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់គ្នាថា ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សារអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែរ ។

ក្រុមអ្នកនិពន្ធបែងចែកជាពីរ 1.ធ្វើគិតបទ 1បទចាប់ពី 600ដុល្លារដល់1500ដុល្លារ នេះសម្រាប់អ្នកលក់បទដែលធ្វើការក្រៅក្រុមហ៊ុន។

2.ការងារបុគ្គលិកក្រុមហ៊ុនប្រាក់ខែចាប់ពី500ដល់5000ដុល្លា បញ្ជាក់ ការងារទាំងពីរប្រភេទនេះមានឱកាសក្លាយជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំដូចគ្នា អោយតែមានមានបទចម្រៀងនៅក្រុមហ៊ុនយើងខ្ញុំ។ សូមទាក់ទងមក 093840155៕

Share This Post: