ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    នេះគឺជា SSD ធំបំផុតលើពិភពលោក ដែលមានទំហំរហូតដល់ទៅ 30TB ឯណោះ

    BY Khmernote Media February 22, 2018
    នេះគឺជា SSD ធំបំផុតលើពិភពលោក ដែលមានទំហំរហូតដល់ទៅ 30TB ឯណោះ

    ប្រសិនបើអ្នកកំពុងប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD នោះទំហំដែលអ្នកប្រើគឺត្រឹមតែ 128GB, 250GB រឺ 500GB ប៉ុណ្ណោះ។ ប៉ុន្ដែ ដើម្បីផ្លាស់ប្ដូរប្រពៃណីនេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសទាក់ទងទៅនឹងអង្គផ្ទុកទិន្នន័យប្រភេទនេះដែលមានទំហំរហូតដល់ទៅ 30720GB។ ជាការពិតណាស់ នេះគឺជាទំហំផ្ទុកប្រភេទ SSD ដែលធំជាងគេលើពិភពលោក។

    30TB SSD របស់ក្រុមហ៊ុន Samsung នេះមានឈ្មោះថា PM1643 ជាមួយនឹងល្បឿន Read និង Write រហូតដល់ទៅ 2100MB/s និង 1700MB/s ឯណោះ។ បើធៀបទៅនឹងផលិតផលផ្ទុកទិន្នន័យម៉ូដែលផ្សេង ដែលមនុស្សភាគច្រើនកំពុងប្រើប្រាស់គឺលឿនជាង 4ដងឯណោះ។ យោងតាមទំហំប៉ុណ្ណេះ លោកអ្នកអាចរក្សាទុកខ្សែភាពយន្ដកម្រឹត Full HD ដែលមានទំហំ 5GB ក្នុងមួយរឿង បានរហូតដល់ទៅ 5,700 ឯណោះ។ គួរបញ្ជាក់ផងដែរថា ចំពោះតម្លៃរបស់ PM1643 ក៏មិនធម្មតាដែរ គឺកប់បន្ដិចហើយរហូតដល់ទៅជាង $11,600 ឯណោះ។

    Fu

    ខ្មែរណូត

    ប្រភព៖ petapixel

    Share This Post:
    MPO4D jitutoto mpo4d Mpoplay