បច្ចេកវិទ្យា

OPPO RENO5 ឌីហ្សាញទាក់ទាញ កម្លាំងលឿនក៏ខ្លាំង សាកថ្មក៏លឿន 50W ល្បឿនអេក្រង់ក៏រលូន 90HZជាមួយនឹងតម្លៃត្រឹមតែ $369 តែប៉ុណ្ណោះ! នៅសុញសាញអីទៀត?

BY
Liny Chan
January 17, 2021

បើតាមការសង្កេតមើល នៅពេលអតិថិជនទៅបណ្តាហាងទិញទូរស័ព្ទឃើញថា ភាគច្រើនអ្វីដែលចាប់អារម្មណ៍មុនគេបង្អស់គឺរូបរាងទូរស័ព្ទ និងពណ៌ស៊ីវិល័យឆើតឆាយ។ ចំណែកឯមិត្តយុវវ័យដែលចូលចិត្តដំណើរកម្សាន្ត ថតរូបគឺចាប់អារម្មណ៍លើស្មាតហ្វូនណារាងស្តើងៗ ស្រាលៗ ដើម្បីផ្តល់ភាពងាយស្រួលយកតាមខ្លួនជាមួយនឹងថ្មខ្លាំងប្រើបានយូរ មិនចាំបាច់ហត់នឹងស្ពាយ Power Bank តាមខ្លួនដូចមុនឡើយ។ រីឯអ្នកចូលចិត្តលេងហ្គេមវិញចាប់អារម្មណ៍ជាមួយទូរស័ព្ទដែលមានកម្លាំងថ្មធំ រ៉េមធំ រ៉មធំ សាកថ្មរហ័ស បន្ទះឈីបដែលមានកម្លាំងល្បឿនលឿន បន្ថែមមុខងារពិសេសសម្រាប់ការលេងហ្គេមរលូន មិនខ្វល់ពីការសាកថ្មញឹក ឬថ្មក្តៅពេលលេងហ្គេមឡើយ។

ជាការពិតណាស់! ឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួនបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5 ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗក្នុងតម្លៃ $369 នេះផងដែរ ដូចជាកម្លាំងសាកថ្ម ល្បឿនអេក្រង់ និង កាមេរ៉ាជាដើម។

អ៊ីចឹងអស់លោកអ្នកប្រាកដឆ្ងល់ថាតើកាមេរ៉ា OPPO RENO4 និង OPPO RENO5 មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមានចំណុចអ្វីលើសពីគ្នា? ដើម្បីចង់ជ្រាបច្បាស់ តោះ! មកដឹងពីលក្ខណៈពិសេសៗ និងចំណុចលម្អិតនីមួយៗទាំងអស់គ្នា ៖

• ថាមពលថ្ម៖ OPPO RENO4 មានថាមពលថ្ម 4015mAh ជាមួយបច្ចេកវិទ្យាសាកថ្ម VOOC ជំនាន់ 3.0 សាកថ្មលឿន 30W ដោយសាក 5 នាទីមើលវីដេអូបាន 2 ម៉ោង។ ចំណែក OPPO RENO5 មានថាមពលថ្ម 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 50W ជួយលោកអ្នកអាចសាកបាន 80% ត្រឹមតែ 31នាទី និងអាចសាកថ្មពេញ 100% ត្រឹមតែ 48 នាទី។
• រចនាបទរូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ ចំណែក OPPO RENO5 ពណ៌ Fantasy Silver គឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ ពិសេសស្តើងស្រាល ងាយស្រួលកាន់ និងដាក់ក្នុងហោប៉ៅ។
• កម្រិតល្បឿនអេក្រង់៖ OPPO RENO4 មានកម្រិតល្បឿនអេក្រង់ 60HZ។ ចំណែក OPPO RENO5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ជាមួយនឹងអេក្រង់ធំលាតពេញ ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត ងាយស្រួលក្នុងការអានព័ត៌មាន ប្រើបណ្តាញសង្គម លេងហ្គេម លឿនរលូនអស់ទាស់។
• កម្លាំងល្បឿន៖ OPPO RENO4 បំពាក់ជាមួយ RAM ធំ 8GB+ ROM ធំ 128GB ជាមួយនឹង ColorOS 7.0។ ចំណែក OPPO RENO5 បំពាក់ជាមួយ RAM និង ROM ធំដូច OPPO RENO4 ដែរ ប៉ុន្តែ ColorOS 11 ដែលជួយសម្រួល និងបន្ថែមមុខងារថ្មីៗជំនួយក្នុងការលេងហ្គេមកាន់តែរលូន។

លើសពីនេះ OPPO RENO5 ក៏បានអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដោយបំពាក់មកជាមួយនឹងមុខងារថ្មីៗប្លែកៗចំនួន 15 មុខងារបន្ថែមពីលើ OPPO RENO4 រួមមានដូចជា AI Mixed Portrait, Dual View Video, AI Highlight Video, Ultra Night Video, Ultra Clear 108MP Selfie, AI Scene Enhancement ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនដើម្បីជំនួយដល់ការថតរូបពេលថ្ងៃ ពេលយប់ និងគ្រប់ស្ថានភាពពន្លឺផងដែរ។

តោះ! នៅសុញសាញអីទៀត? OPPO RENO5 តម្រូវចិត្តអតិថិជនគ្រប់វ័យមិនថាអ្នកចូលចិត្តលេងហ្គេម ដំណើរកម្សាន្ត ចូលចិត្តថតរូប ថតវីដេអូ សំខាន់គឺសូម្បីតែរូបរាងឌីហ្សាញក៏អេមស៊ីគ្នាជាមួយពណ៌ប្រដេញពន្លឺគ្រប់ជ្រុងគ្រប់មុំហ្មង៎ ជាមួយកម្លាំងម៉ាស៊ីន និងថ្មក៏មិនណយ ល្បឿនអេក្រង់រលូនលឿនជាងមុន បន្ថែមមុខងារជំនួយក្នុងការលេងហ្គេម ពិតជាត្រូវចិត្តច្រើនចំណុចសម្រាប់យុវវ័យ ក៏ដូចជាអតិថិជនដែលចង់ដូរស៊េរីថ្មីៗក្តៅៗ។ បើស្រលាញ់អាចចូលចែចូវ OPPO RENO5 បាននៅតាមបណ្តាហាងលក់ទូរស័ព្ទទាំងអស់ដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត៕

Share This Post: