សិល្បៈ

ព្រាប សុវត្ថិ ចេញអាល់ប៊ុមដំបូងជាមួយ តន់ ច័ន្ទសីម៉ា ស្អែកនេះហើយ

BY
Khmernote Media
January 20, 2021

ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្មនិងរៀបចំឲ្យច្រៀងរួមគ្នាជាមួយតារាចម្រៀងណា ម្នាក់ជាក់ជាមិនខានហើយក្នុងនោះ តន់ ចាន់សីម៉ា គឺជាជម្រើសទី១។ ការទន្ទឹងរង់ចាំនោះនឹងចេញលទ្ធផលនៅថ្ងៃស្អែកនេះហើយគឺពួកគេពិតជាចេញបទចម្រៀងរួមគ្នានៅថ្ងៃស្អែកនេះតែម្ដង។

តាមការបង្ហើបពីប្រភពច្បាស់ការមួយបទចម្រៀងដែលលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំណងជើងថា “កាត់ឆុង” ជាបទបែបញាក់កន្ត្រាក់អារម្មណ៍។ ប្រភពដដែលបានបន្តឲ្យដឹងថាផលិតកម្ម Galaxy navatra បានថត MV ចប់រួចរាល់ថ្មីៗនេះហើយគ្រោងនឹងបង្ហោះលើឆាណែល យូធូប របស់ខ្លួននៅថ្ងៃស្អែកនេះតែម្ដង។

ការចាប់ដៃគូគ្នានេះមិនមែនជារឿងចៃដន្យនោះឡើយលុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នាទើបជាដៃគូ លោក ព្រាប សុវត្ថិ ។ តន់ ច័ន្ទសីម៉ា វិញអាចចាត់ទុកថាក៏ជាកំពូលតារាចម្រៀងវ័យក្មេងដែរ ។ តាមទិន្នន័យរបស់ផលិតកម្ម Galaxy navatra បញ្ជាក់ចុងឆ្នាំនេះថា តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង 500លានដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើតន់ចន្ទសីម៉ាមានឱកាសត្រូវបាន លោក ព្រាប សុវត្ថិ សម្រេចចិត្តចាប់ដៃគូបង្កើតអាល់ប៊ុមថ្មី។

បងប្អូនដឹងហើយថា ព្រាប សុវត្ថិ គឺជាកំពូលតារាចំរៀងដែលខ្លាំងដូចជាផ្កាយនាំសំណាងនៅពេលចាប់ដៃគូជាមួយនរណាម្នាក់តែលេចធ្លោជានិច្ចតែ តន់ ច័ន្ទសីម៉ា វិញក៏មិនណយដែរខ្លាំងរហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះយើងត្រូវចាំមើលថាតើបទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស។

Share This Post: