បច្ចេកវិទ្យា

OPPO ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយបច្ចេកវិទ្យាថ្មីលើអេក្រង់ ដែលអាចមើលឃើញពណ៌រហូតដល់ ១ ពាន់លានផ្សេងគ្នា

BY
autoadmin
January 22, 2021

គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់ចិន OPPO បានចុះផ្សាយនូវអត្ថបទមួយគួរឲ្យចាប់អារម្មណ៍បំផុតមួយដែលមានចំណងជើងថា “The Billion Colour Journey Continues” ឬប្រែសម្រួលត្រឹមតែពាក្យពីភាសាអង់គ្លេសទៅខេមរភាសាថា “ដំណើរនៃពណ៌ចំនួន ១ ពាន់លានត្រូវបានបន្ត”។ តាមរយៈអត្ថបទនេះ គឺ OPPO កំពុងសាងភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយចំពោះអេក្រង់ទូរស័ព្ទដែលមានឈ្មោះ 10-bit Full-path Colour Management System ដែលអនុញ្ញាតឲ្យអេក្រង់ទូរស័ព្ទអាចបង្ហាញនូវរូបភាពក្នុងកម្រិតច្បាស់បំផុតនិងអាចមើលឃើញពណ៌រហូតដល់ចំនួន ១ ពាន់លានពណ៌ផ្សេងគ្នា ដែលមានន័យថាបើទោះជារូបភាពរ​បស់លោកអ្នកមានពណ៌អ្វីក៏ដោយក្នុងចំណោមពណ៌ចំនួន ១ ពាន់លាន ក៏អេក្រង់ទូរស័ព្ទអាចបង្ហាញជូនពណ៌ទាំងអស់នោះបានយ៉ាងច្បាស់ផងដែរ។

ប្រភពខាងលើបានបញ្ជាក់ថា បច្ចេកវិទ្យាដ៏ទំនើបនេះនឹងត្រូវបំពាក់ជាមួយនឹងទូរស័ព្ទ OPPO Find X3 ហើយវានឹងក្លាយជាទូរស័ព្ទទី ១ នៅលើពិភពលោកដែលមានអេក្រង់អាចផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែកកម្រិតខ្ពស់ដូចនេះ។ បន្ថែមពីសមត្ថភាពក្នុងការបង្កើតភាពច្បាស់ចំពោះរូបភាពហើយនោះ អេក្រង់ទូរស័ព្ទរបស់ OPPO Find X3 ក៏មានរួមបញ្ចូលនូវបច្ចេកវិទ្យាពិសេសជាច្រើនទៀត ដែលអាចផ្តល់ភាពងាយស្រួលនិងឆាប់រហ័សចំពោះការលេងហ្គេមផងដែរ ហើយវានឹងធ្វើឲ្យអ្នកលេងហ្គេមទាំងអស់មានអារម្មណ៍ថា នៅចុងម្រាមដៃរបស់ពួកគេបានបំពាក់នូវឧបករណ៍ជំនួយដ៏អស្ចារ្យមួយក្នុងពេលចុចលេងហ្គេមលើអេក្រង់ទូរស័ព្ទ។ ជាងនេះទៀតអេក្រង់របស់ OPPO Find X3 នឹងមានលក្ខណៈកោងស្អាត មានទំហំ ៦,៧ អ៊ីញ ដែលជាជម្រើសល្អបំផុតសម្រាប់អ្នកនិយមលេងម៉ូតទូរស័ព្ទ ខណៈ OPPO Find X3 ត្រូវ​បានគេរំពឹងថា អាចនឹងចេញលក់ជាផ្លូវការនៅក្នុងអំឡុងខែ មីនា ខាងមុខនេះហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Oppo

Share This Post: