ខ្មែរណូត

ស្វែងរក

  • PR

    សាច់រឿងថ្មី ពីភីអីនអិន! តួនាទី និងស្នេហា ជាចំណងបញ្ហាធ្វើឲ្យគូស្នេហ៍ទាំងពីរនេះនឹងជួបឧបសគ្គអ្វីខ្លះ?

    BY Liny Chan January 21, 2021
    សាច់រឿងថ្មី ពីភីអីនអិន! តួនាទី និងស្នេហា ជាចំណងបញ្ហាធ្វើឲ្យគូស្នេហ៍ទាំងពីរនេះនឹងជួបឧបសគ្គអ្វីខ្លះ?

    កាន់តែជក់ចិត្តទស្សនាបន្តជាមួយនឹងខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតហើយ ដែលទើបតែនឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង វីរៈបុរស វគ្គព្រៃភ្នំជំរំចិត្ត។ ជាមួយសាច់រឿងស្នេហា បែបមនោសញ្ចេតនាលាយឡំនឹងការបង្ហាញពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់កម្លោះទាហានសង្ហាម្នាក់ ដែលពោរពេញដោយមនសិកា ឆន្ទៈ ការពារសម្បត្តិជាតិទាំងមូល។

    តួអង្គ អីត បុរសសង្ហា មានចិត្តស្មោះត្រង់នឹងការងារ ប្រកាន់ជាប់នឹងភារកិច្ចតួនាទីបានយ៉ាងច្បាស់លាស់ ដែលរហូតពេលខ្លះធ្វើឲ្យទំនាក់ទំនងស្នេហារបស់គេជួបនឹងបញ្ហាមិនចេះចប់មិនចេះហើយ។ ប៉ុន គឺជានារីម៉ត់ចត់ ប៉ុន្តែនាងមានចរិតឆែវឆាវនឹងអីត ដែលចូលចិត្តខ្វល់ខ្វាយពីរឿងការងារ ភ្លេចយកចិត្តទុកដាក់នឹងនាង ។ ទោះជាយ៉ាងណា ប៉ុន ក៏នៅតែមិនចាកចេញពីអីត ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។ នេះគ្រាន់តែជាសាច់រឿងមួយជ្រុងតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យសាច់រឿងនេះពោរពេញដោយអត្ថន័យបន្ថែមទៀតនោះ គឺការលាយឡំនឹងឈុតឆាកបាញ់ប្រហារ តតាំងជាមួយនឹងក្រុមមនុស្សអាក្រក់ មានគំនិតចង់បំផ្លាញសម្បត្តិធម្មជាតិ។ ដោយសារតែទទួលបែបនេះហើយ ទើបអីតត្រូវបែកចេញពីប៉ុន ដើម្បីបំពេញបេសសកម្មផ្ទាល់ខ្លួន ភារកិច្ចរួមជូនជាតិ។

    តើរវាង តួនាទី និងស្នេហា អិតនឹងបែងចែកគ្នាយ៉ាងដូចម្តេច ទើបអាចថែរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាបានយូរអង្វែងនោះ? ហើយតើនឹងមានរឿងរ៉ាវអ្វីខ្លះ កើតឡើងនៅក្នុងតំបន់ព្រៃភ្នំ ដែលជាតំបន់អភិរក្សជាសម្បត្តិជាតិ? ដើម្បីចង់ដឹងថា សាច់រឿងល្អមើលយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង វីរៈបុរស វគ្គព្រៃភ្នំជំរំចិត្ត ដែលមានផ្សាយជូនចាប់ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ០៩ យប់៕
    សូមទស្សនាវីដេអូតាមលីងខាងក្រោម៖

    https://www.facebook.com/PNNDramaFanClub/videos/2937290336553959

    Share This Post:
    MPO4D jitutoto mpo4d Mpoplay