PR

មកដល់ក្តៅៗ ចំណេញលើគោក ស្មាតហ្វូនជំនាន់ចុងក្រោយ Huawei Y7p 2021 កាមេរ៉ាAI 3គ្រាប់ 48MP តម្លៃថ្មី $159 ថែមកាបូបស្ពាយហួវៃភ្លាមៗ

BY
Liny Chan
January 21, 2021

ក្តៅៗ ក្រុមហ៊ុនហួវៃបានធ្វើការពញ្ញាក់អារម្មណ៍ ជាមួយនឹងប្រកាសដាក់លក់ស្មាតហ្វូនស៊េរីថ្មី Huawei Y7p 2021 រៀមច្បង Huawei Y6p ក្នុងតម្លៃត្រឹមតែ $159 ថែមកាបូបស្ពាយម៉ាកហួវៃ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។
លោក ថង សារី នាយកផ្នែកទីផ្សារក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល 2021 និងថ្លែងអំណរគុណចំពោះការគាំទ្រលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែលគ្រប់ស៊េរី ជាពិសេសគឺស្មាតហ្វូនត្រកូល Y ស៊េរីតែម្តង អាស្រ័យហេតុនេះទើបក្រុមហ៊ុនបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Huawei Y7p ក្នុងតម្លៃលក់ពិសេសបំផុតគឺត្រឹមតែ $159 ហើយថែមកាបូបស្ពាយម៉ាកហួវៃដ៏ស្រស់ស្អាតថែមទៀតផង។

Huawei Y7p 2021 ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតជាមួយនឹងរូបរាងស្អាតស៊ីវិល័យពណ៌ត្រូវចិត្ត គឺពណ៌ខ្មៅ និងពណ៌បៃតងបែកខៀវ មានអេក្រង់កាន់តែធំ 6.39” ប្រជ្រុយកាន់តែតូច (Punch FullView Display) បង្ហាញរូបភាពច្បាស់ បំពាក់ បំពាក់នូវកាមេរ៉ា AI 3គ្រាប់ 48MP ដែលមានកាមេរ៉ាមេ 48MP សម្រាប់ថតរូបប្លង់ទូទៅកម្រិតអាជីព កាមេរ៉ាទី2 ទំហំ8MP សម្រាប់ថតប្លង់ទូលាយ កាមេរ៉ាចុងក្រោយទំហំ 2 MP សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយដាច់ស្អាតល្អ។

Huawei Y7p 2021 មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh គ្រប់គ្រាន់សម្រាប់ចាក់វីដេអូជាប់គ្នា 22ម៉ោង, ចាក់បទចម្រៀង 111ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20ម៉ោង ដោយមិនបាច់ខ្វល់ស្ពាយ Power Bank តាមខ្លួននាំតែហត់។

មាន Huawei Y7p 2021 ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និង ផេតថលសឺច (Petal Search)។ កាន់តែពិសេសមាន ផេតថល ម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។ និយាយរួមឡើងស៊េរីទូរស័ព្ទជំនាន់ចុងក្រោយ Huawei Y7p 2021 តម្លៃថ្មីត្រឹមតែ $159 ឥឡូវនេះ គឺថាចាយលុយត្រូវគោលដៅ បានតែទូរស័ព្ទថ្មីមានសមត្ថភាព និងកាដូកាបូបស្ពាយដ៏ស្រស់ស្អាតថែមទៀត។ សូមប្រញាប់រួសរាន់ឡើងចំនួនមានកំណត់!

Share This Post: