បើកឆាក២០២១ Hyundai ត្រៀមបង្ហាញវត្តមានផ្លូវការរថយន្ត SUV ខ្នាតតូចម៉ូដែលថ្មីនៅថ្ងៃទី២៧ មករា នេះ
ភ្នំពេញ៖ Hyundai បើកទំព័រឆ្នាំថ្មី ២០២១ ជាមួយនឹងវត្តមានរថយន្តSUV ម៉ូដែលថ្មី Venue នៅចុងខែមករាខាងមុខនេះ ជាមួយនឹងរូបរាងកាន់តែទាន់សម័យ ទាក់ទាញ និងមានស្តង់ដារខ្ពស់មួយកម្រិតទៀត ដែលជាកូនពៅក្នុងគ្រួសារSUV របស់ហ៊ីយ៉ាន់ដាយ។

ក្នុងសន្និសីទ កាសែតមុនប្រកាសលក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីនេះ លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor បានឲ្យដឹងថា រថយន្តម៉ូដែល Venue ដែលជារថយន្ត SUV នេះ មានរូបរាងទាន់សម័យហើយមានភាពទាក់ទាញ ជាមួយនឹង ការកំណត់ស្តង់ដារខ្ពស់។ Venue គឺជានិយមន័យថ្មីរបស់ពាក្យថាTrue Lifestyle គឺចង់សំដៅទៅលើភាពងាយស្រួល ដែលជារឿងមួយ មានលក្ខណះពិសេស និងសុវត្ថិភាព ហើយវាជាចំណុចចម្បងដែល Venue នឹងផ្ដល់ជូន។ រថយន្តម៉ូដែលថ្មីនេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី ២៧ ខែមករាខាងមុខនេះ តាមរយៈកម្មវិធីប្រកាសចេញបែបឌីជីថលដែលមានន័យថា ការប្រកាសចេញរថយន្តនេះ នឹងធ្វើឡើងតាមរយៈអេក្រង់ឧបករណ៍វៃឆ្លាតដូចជា ស្មាតហ្វូន Tablet ឬ ទូរទស្សន៍ វៃឆ្លាត ផងដែរ។

លោកថា កម្មវិធីនៅថ្ងៃនេះ គឺជាការដាក់ បង្ហាញមុនផ្លូវការរបស់វត្តមានHyundai Venue ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ២៧ ខែមករាខាងមុខនេះ ក្នុងនោះក្រុមហ៊ុន បានផ្តល់ឲ្យមានការចូលរួមពីអ្នកសារព័ត៌មានមកពីប៉ុស្តិ៍ ទូរទស្សន៍ វិទ្យុ និង សារព័ត៌មាន អនឡាញ ជាច្រើន មានឧកាសសួរនូវសំនួរដល់ថ្នាក់ដឹកនាំរបស់ Hyundai ព្រមជាមួយនឹងការសាកល្បង បើកបររថយន្ត Venue មុនគេ នៅបុរី ប៉េង ហួត ក៏ដូចជាការថតរូបកម្សាន្តផងដែរ ដើម្បីទទួលបាននូវអារម្មណ៍ពិសេស សុវត្ថិភាព និងភាពងាយស្រួលដែលមាននៅក្នុង Hyundai Venue។

ក្នុងពិធីនោះ លោក Brain Ko លើកឡើងផងដែរថា គោលបំណងរបស់ Hyundai គឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស ដោយអោយពេលវេលារបស់អតិថិជនហ៊ីយ៉ាន់ដាយ កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី ជាមួយនឹងរថយន្ត ១២កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្ត SUVជាច្រើនម៉ូដែលទៀត សម្រាប់បំពេញ តម្រូវការរបស់ អតិថិជន។ លើសពីនេះ Hyundai ក៏មានមជ្ឈមណ្ឌលសេវាកម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។ គឺយើងប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្ បំផុតដែលបង្ហាញ អត្ថន័យពិតអំពី LIFESTYLE។

គួរបញ្ជាក់ដែរថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko motor company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុង ប្រទេស កម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ៕

