ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លៀង ចាន់ឡា រំភើបចិត្តពេលលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ឧបត្ថម្ភថវិកាក្រោយដឹងថានាងនិងម្តាយដាច់បាយ

    BY Khmernote Media January 25, 2021
    លៀង ចាន់ឡា រំភើបចិត្តពេលលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ឧបត្ថម្ភថវិកាក្រោយដឹងថានាងនិងម្តាយដាច់បាយ

    បងប្អូនប្រិយមិត្តធ្លាប់បានស្គាល់ហើយកញ្ញា លៀង ចាន់ឡា ដែលជាអតីតបេក្ខនារីនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ថ្វីត្បិតថានាងមិនបានធ្វើជាម្ចាស់ពានក៏ពិតមែនប៉ុន្តែនាងធ្លាប់បានល្បីឈ្មោះផងដែរនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។ ថ្មីៗនេះ កញ្ញា លៀង ចាន់ឡា ត្រូវបានលោក អ៉ឹម ជីវ៉ា បញ្ជាក់នៅលើ Facebook ថានាងដាច់បាយហើយនៅពេលនេះ ព្រោះគ្មានកម្មវិធីណា រឺផលិតកម្មណាមួយហៅនាងទៅច្រៀងនោះទេ។

    មិនបានប៉ុន្មានប្អូនស្រី លៀង ចាន់ឡា ទទួលបានការឧបត្ថម្ភពីលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ដោយប្អូនស្រីបានបង្ហោះសាររៀបរាប់ថា៖ “អរគុណបងៗ ដែលបានជួយប្អូននៅពេលនេះ ខ្ញុំទទួលបានលុយដែលបងៗជួយខ្ញុំហើយ អរគុណ ខ្ញុំមិនចង់បញ្ចេញទេតែ ម៉ែខ្ញុំនិងខ្ញុំ ត្រូវការចាំបាច់ អរគុណដល់បង ប្រុសជាទីស្រលាញ់ Ouk Narim និងបងស្រី ឆោមឆពុំដែលជួយថវិការដល់ប្អូន”៕

    Share This Post: