ស្មាតហ្វូន TECNO POVA ដែលកំពុងល្បីរឿងគុណភាពលើសពីតំលៃ និងលក់ដាច់ខ្លាំងឥឡូវមានជម្រើសថ្មីមួយទៀតកប់ស៊េរី
ស្មាតហ្វូន TECNO POVA ជាទូរស័ព្ទឆ្លាតរបស់ក្រុមហ៊ុន TECNO ដែលកំពុងលក់ដាច់ខ្លាំង និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទូទៅ ព្រោះមានសមត្ថភាព និងគុណភាពលើសពីតំលៃ បានចេញនូវជម្រើសថ្មីមួយទៀតគឺជម្រើស 6GB RAM + 128GB ROM ដែលមានតំលៃពិសេសបំផុតត្រឹមតែ 159$តែប៉ុណ្ណោះ! ជាពិសេសវាក៏មានបន្ថែមនូវជម្រើសពណ៌ថ្មីគឺខ្មៅលាយក្រហមដ៏ស្រស់ស្អាតទាក់ទាញមួយទៀតផងដែរ។

សម្រាប់ TECNO POVA ជម្រើសថ្មី 6GB RAM + 128GB ROM មានតំលៃត្រឹមតែ 159$ ជាប្រភេទម៉ាស៊ីនប្រើបច្ចេកវិជ្ជា HyperEngine Game ភ្ជាប់ជាមួយបន្ទះឈីបសម្រាប់ការលេងហ្គេម Helio G80, ថ្មទំហំធំបំផុតរហូតដល់ទៅ 6000mAh ដែលអាចទុក Standby បានលើសពី១ខែ, មានបច្ចេកវិជ្ជាសាកថ្មលឿន 18W Flash Charger សាកថ្មត្រឹម១០នាទី អាចលេងហ្គេមបានជាង២ម៉ោង, អេក្រង់ប្រភេទ Dot Display ទំហំធំ 6.8អ៊ីញ, កាមេរ៉ាក្រោយ AI ៤គ្រាប់ទំហំធំបំផុត 13MP មានមុខងារថតរូបសំបូរបែប, កាមេរ៉ាមុខទំហំ 8MP អាចថតសែលហ្វីបានយ៉ាងស្រស់ស្អាត, មានរន្ធដាក់កាត ៣ អាចប្រើបានស៊ីម២ និងអាចដាក់ម៉េម៉ូរីបន្ថែមតំណាលគ្នា រួមនឹងផ្ទៃស្រោប HiOS ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android™ 10។

TECNO POVA នៅក្នុងប្រអប់មានសម្ភារ: ដូចជា៖ ស្មាតហ្វូន TECNO POVA(1), Screen Protector(1), សៀវភៅណែនាំ និងបណ្ណធានារយ:ពេលរហូតដល់ទៅ១៣ខែ(1), ស្រោមជ័រថ្លាការពារទូរស័ព្ទ(1), ម្ជុលចាក់ស៊ីមកាត(1), កាសខ្សែ(1), ខ្សែរ USB(1) និងដុំសាកថ្ម(1) ផងដែរ។

គួរបញ្ជាក់ផងដែរថា TECNO ជាប្រេនស្មាតហ្វូនលំដាប់ពិភពលោក ដែលជាដៃគូសហការផ្លូវការជាមួយក្រុមបាល់ទាត់ពិភពលោក MANCHESTER CITY មានដាក់លក់នៅតាមបណ្តាប្រទេសជាច្រើន ជាង៦០ប្រទេសនៅលើសាកលលោក ឥឡូវនេះមានដាក់លក់នៅតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេសនិងកំពុងទទួលបានការពេញនិយម លក់ដាច់យ៉ាងខ្លាំង។
សម្រាប់ព័ត៌មានបន្ថែម ជាមួយនឹងការអាប់ដេតថ្មីៗរបស់ TECNO លោកអ្នកអាចធ្វើការសាកសួរ និងតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ TECNO ដែលមានឈ្មោះ TECNO Mobile (KH) ដែលមានតំណភ្ជាប់ដូចខាងក្រោម៖ https://www.facebook.com/TECNOMobileCambodia