ខ្មែរណូត

ស្វែងរក

  • PR

    អ្នកសេ្នហាម៉ូតូត្រៀមៗ! Royal Enfield នឹងបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ម៉ូតូជាលើកដំបូងនៅកម្ពុជា « Royal Enfield Vintage Exhibition»

    BY Liny Chan January 26, 2021
    អ្នកសេ្នហាម៉ូតូត្រៀមៗ! Royal Enfield នឹងបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ម៉ូតូជាលើកដំបូងនៅកម្ពុជា « Royal Enfield Vintage Exhibition»

    ដើម្បីបង្ហាញ និងសរបញ្ជាក់ពីទោចក្រយានយន្តជាប្រវត្តិសាស្រ្ត Royal Enfield បានបង្ហាញពីពេលវេលា និងក្ដីស្រលាញ់ចំពោះវប្បធម៌នៃការជិះម៉ូតូជាថ្មីម្ដងទៀត។ ជាមួយនឹងម៉ូតូយីហោវ័យចំណាស់ជាងគេនៅលើពិភពលោក Royal Enfield ត្រូវបានគេស្គាល់ថា ជាយីហោដែលមានអាយុកាល ១២០ ឆ្នាំទាក់ទងនឹងគុណភាព ការរចនា និងតម្លៃសមរម្យ។

    ចំពោះយីហោកំពូលដែលមានសាខាជាច្រើនពាសពេញពិភពលោកឥឡូវនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទ្វីបអាស៊ីដូចជា ថៃ វៀតណាម សិង្ហបុរីជាដើម។ ដោយឡែកជាមួយនឹងការមកដល់របស់ Royal Enfield មកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០២០ បានធ្វើឱ្យអ្នកចូលចិត្តជិះម៉ូតូ អ្នកផ្សងព្រេង អ្នកប្រណាំងម៉ូតូ (café racer) , cruiser ជាពិសេសមនុស្សវ័យកណ្តាល បានលង់ស្រឡាញ់ខ្លាំងបំផុតចំពោះសម្រស់របស់ម៉ូឌែលនៃម៉ូតូកេរ្តិ៍ដំណែលដ៏អស្ចារ្យនេះ។

    ដោយមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៃអ្នកគាំទ្ររបស់ Royal Enfield ឥឡូវនេះ Royal Enfield Cambodia បានផ្តល់កិត្តិយសប្រកាសជាសាធារណៈថា នឹងមានការតាំងពិព័រណ៍ម៉ូតូ (Royal Enfield Vintage) នៅថ្ងៃទី ៤-៧ ខែកុម្ភះឆ្នាំ ២០២១ នៅឯបន្ទប់តាំងបង្ហាញ (showroom) របស់ Royal Enfield Cambodia។

    ការតាំងពិព័រណ៍ម៉ូតូ របស់យីហោកំពូលមួយនេះ គឺជាព្រឹត្តិការណ៍មួយសម្រាប់អ្នកចូលចិត្តម៉ូតូ និងអ្នកដែលចូលចិត្តប្រណាំងម៉ូតូ ជាមួយនឹងការបង្ហាញម៉ូឌែលម៉ូតូជាច្រើនរបស់ Royal Enfield ជាពិសេសម៉ូតូរបស់យីហោវ័យចំណាស់ផ្សេងទៀតដូចជា Triumph, Yamaha, និង Harley Davison ដែលនឹងត្រូវបានប្រមូលផ្តុំគ្នានៅក្នុងការតាំងពិព័រណ៍ Royal Enfield Cambodia លើកដំបូង ជាមួយការបង្ហាញឯកទេសខាងទោចក្រយានយន្ត និងសកម្មភាពពិសេសៗជាច្រើនទៀត។ សមាជិកក្រុមទាំងមូល កំពុងទន្ទឹងរង់ចាំជួបអ្នកចូលរួម និងចែករំលែកព្រឹត្តិការណ៍ឆ្នាំ ២០២១ ពី Royal Enfield Cambodia។

    របៀបវារៈពិព័រណ៍ Royal Enfield Vintage Exhibition

    ចាប់ពីថ្ងៃព្រហស្បតិ៍ទី ៤ ដល់ថ្ងៃអាទិត្យទី ៧ ខែកុម្ភៈឆ្នាំ ២០២១: ម៉ោង ៩: ០០ព្រឹក ដល់ ៥: ០០ ល្ងាច

    ពិព័រណ៍ Retro-bikes

    ថ្ងៃអាទិត្យទី ៧ ខែកុម្ភៈៈម៉ោង ៥:០០ល្ងាច
    ពិធីជប់លៀង Vintage Night Party (សំលៀកបំពាក់សម្រាប់ចូលរួមកម្មវិធី: Vintage Style )

    Share This Post:
    MPO4D jitutoto mpo4d Mpoplay