សិល្បៈ

មហាសំណាងមែន! ឪពុករបស់កញ្ញា ទឹម រដ្ឋា ជួបគ្រោះថ្នាក់នឹកស្មានមិនដល់ សំណាងណាស់មកដល់មុខផ្ទះហើយទើបជួបបែបនេះ (មានវីដេអូ)

BY
Khmernote Media
January 27, 2021

កញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី គឺជាតារាបង្ហាញម៉ូដមានរាងស្រឡូងខ្ពស់ស្រឡះស្រស់ស្អាត និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពអស់ជាយូរឆ្នាំផងដែរ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ លោកឪពុកជាទីស្រលាញ់របស់អ្នកទាំង២បានជួបរឿងនឹកស្មានមិនដល់ ដោយជួបគ្រោះថ្នាក់របូតកង់ពេលធ្វើដំណើរដល់មុខផ្ទះ ដែលនេះពិតជាសំណាងខ្លាំងណាស់ ដែលធ្វើដំណើរមកដល់ផ្ទះទើបជួបគ្រោះថ្នាក់បែបនេះ។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ទឹម វត្តី បានឲ្យដឹងថា “មួយលានសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ហើយក៏មហាសំណាងសំរាប់ប៉ា🙏🙏 Tim Vanna មកដល់មុខផ្ទះរបូតកង់ល្មម🥱 កូនដឹងថាម៉ាក់តែងតែនៅក្បែរពួកយើង 🙏😞 Pan RaNy សូមអោយទេវតាឆ្នាំថ្មីតាមជួយថែរក្សាអោយក្រុមគ្រួសារយើងជួបតែសេក្ដីសុខសំណាងល្អសុវត្ថិភាពគ្រប់ពេលវេលា🙏🙏 និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាផង 🙏🙏”។

ចំណែកឯកញ្ញា ទឹម រដ្ឋា ក៏បានឲ្យដឹងដែរថា “មហា សំណាងណាស់ប៉ា 🙏🏾🙏🏾🙏🏾❤️ ធ្វើល្អព្រះជួយ 🙏🏾🙏🏾”៕

Share This Post: