បច្ចេកវិទ្យា

ស្មាតហ្វូន OPPO Find X3 នឹងមកជាមួយបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ហើយទំនងជាមានលក់នៅខ្ទង់ខែមីនា

BY
autoadmin
January 28, 2021

តាមការមើលឃើញកន្លងមកអ្នកផលិតស្មាតហ្វូនធំៗ តែងតែព្យាយាមស្វែងរកទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ យ៉ាងណាសម្រាប់ឆ្នាំនេះ OPPO មើលបានឃើញទិសដៅចំនួន ២ គឺស្មាតហ្វូនអេក្រង់បត់ និងស្មាតហ្វូនកាមេរ៉ាក្រោមអេក្រង់។ ថ្វីបើបច្ចេកវិទ្យាទាំង ២ មានការពិបាកក្នុងការបញ្ចេញជាផលិតកម្ម ប៉ុន្តែសម្រាប់អ្នកលេងទីផ្សារពិតប្រាកដ ពួកគេនឹងធ្វើយ៉ាងណាដើម្បីបោះជំហានឱ្យបានមុនគូប្រជែង។  ហើយនេះគឺជាអ្វីដែល OPPO កំពុងតែព្យាយាមធ្វើ ដើម្បីទីផ្សារនៃបច្ចេកវិទ្យាមួយនេះ។

+ OPPO និង គូប្រជែង

សព្វថ្ងៃនេះបើនិយាយពីបច្ចេកវិទ្យាកាមេរ៉ាក្រោយអេក្រង់ គឺក្រុមហ៊ុន Samsung បានផលិតវារួចហើយផងដែរ ដោយគេហៅថា UPC / Under Panel Camera ដែលវាជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនផ្ទាល់។ បច្ចេកវិទ្យា UPC ដំបូងត្រូវបានបង្ហាញនៅលើឡេបថប OLED notebook ប៉ុន្តែសម្រាប់នៅលើស្មាតហ្វូនវិញ គឺ Samsung នៅមិនទាន់ផលិតចេញនៅឡើយទេ។

ផ្ទុយទៅវិញក្រុមហ៊ុនបច្ចេកវិទ្យាចិនមានការរីកចម្រើនយ៉ាងខ្លាំងលើបច្ចេកវិទ្យានេះ ជាឧទាហរណ៍គឺ OPPO, ដោយកាលពីសមាជទូរស័ព្ទពិភពលោកនៅសៀងហៃឆ្នាំ២០១៩ (Shanghai) ខ្លួនបានបង្ហាញពីបច្ចេកវិទ្យានេះនៅលើស្មាតហ្វូនគំរូមួយ។ នៅអំឡុងពេលនោះកាមេរ៉ាក្រោមអេក្រង់របស់ OPPO គឺអាចប្រើប្រាស់បានរួចទៅហើយ ខណៈដែលក្រុមហ៊ុនបន្ដអភិវឌ្ឍនវាឱ្យការតែល្អបន្ថែមទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា កាមេរ៉ាក្រោយអេក្រង់របស់ OPPO គឺលាក់នៅក្រោមអេក្រង់ផ្នែកខាងលើ។ វាបានបែងចែកមុខងារថតរូប selfies និង ចាក់សោរច្បាស់លាស់ ខណៈដែលផ្នែកខាងក្រៅអេក្រង់គឺជាកញ្ចក់ ដែលដើរតួការពារ និងលាក់ភាពប្រសព្វនៃអេក្រង់ទាំង ២ ។

+ OPPO FIND X3 មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ដែលត្រូវបានអភិវឌ្ឍនឱ្យកាន់តែល្អប្រសើរ

OPPO ជាមួយបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ គឺទំនងជានឹងមាននៅលើម៉ូដែល Find X3 ដែលនឹងមកប្រជែងលើទីផ្សារនៅត្រីមាសដំបូងក្នុងឆ្នាំ២០២១។ CEO របស់ក្រុមហ៊ុន OPPO លោក Chen Mingyong ក៏ធ្លាប់បានបង្ហើបដែរថា Find X3 គឺជាស្មាតហ្វូនទំនើប (flagship) របស់ OPPO ដែលវាជាគំនិតសម្រាប់ ១០ឆ្នាំ ទៅខាងមុខ និងជាផលិតផលសំខាន់ នៃរបកគំហើញចុងក្រោយបំផុតរបស់ OPPO ។

ក្រៅពីនេះ OPPO Find X3 ក៏នឹងបំពាក់បន្ទះឈីប Snapdragon 888 និងកម្រិត refresh rate រហូតដល់ទៅ 3K+ ខណៈមានប្រព័ន្ធពណ៌ពេញលេញ និងកាមេរ៉ាភ្លោះសម្រាប់ការថតរូប។ Ultra-wide គឺជាសេនស័ររបស់ Sony ហើយជារួមគឺរំពឹងថានឹងល្អបំផុត។ ដូច្នេះបើប្រៀបនឹង Samsung គឺ OPPO មានដំណើរការលឿនជាងទៅលើបច្ចេកវិទ្យាកាមេរ៉ាបង្កប់ខាងក្រោមអេក្រង់នេះ។ វាបានបង្ហាញពីបច្ចេកវិទ្យាគំរូរបស់ខ្លួន តាំងតែ ២ ឆ្នាំមុន ហើយ Find X3 ត្រូវបានគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនដំបូងរបស់ឧស្សាហកម្មនេះ ជាមួយនឹងបច្ចេកវិទ្យាដែលដើរមុនគេ និងបានកែតម្រូវរួចជាស្រេច៕

អត្ថបទ៖ លីដា
ប្រភព៖ gizchina

Share This Post: