បច្ចេកវិទ្យា

ថ្មីនេះ OPPO Service Day នៅជាមួយអ្នកយ៉ាងកក់ក្តៅ

BY
Liny Chan
January 29, 2021

ឆ្នាំ2021 ខែមករា ថ្ងៃទី10-11 កម្មវិធី OPPO Service Day ធ្វើនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ទាំង11សាខាទូទាំងប្រទេសតាមកាលវិភាគដែលបានកំណត់។ OPPO Service Day ឆ្នាំនេះជាមួយប្រធានបទ “2021នៅជាមួយអ្នក (2021 Be with you)” OPPOបានរៀបចំសេវាកម្មភ្ញាក់ផ្អើលជាច្រើនសម្រាប់អ្នក។ តោះមកមើលមានសកម្មភាពអ្វីខ្លះនៅទីនោះ។

ផ្តល់សេវាកម្មច្រើនជាងការជួសជុល (Service is more than repair)
OPPOជឿជាក់ថាសេវាកម្មមិនមែនគ្រាន់តែជាការជួសជុលប៉ុណ្ណោះទេ OPPO សង្ឃឹមថានឹងធ្វើឱ្យមនុស្សមានអារម្មណ៍កក់ក្តៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះនៅថ្ងៃ OPPO Service Day បន្ថែមពីលើការរីករាយនឹងការបញ្ចុះតម្លៃលើការផ្លាស់ប្តូរគ្រឿងបន្លាស់ អតិថិជនក៏អាចទទួលបានកាហ្វេពេលមកដល់មជ្ឈមណ្ឌលសេវាកម្ម OPPO ផងដែរ។ សង្ឃឹមថាកាហ្វេនឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅក្នុងរដូវត្រជាក់នេះ។ ដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការរៀបចំពេលវេលារបស់អ្នក មជ្ឈមណ្ឌលសេវាកម្ម OPPO បានបន្ថែមម៉ោងធ្វើការនៅថ្ងៃអាទិត្យ ដូចនេះម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 08:30ព្រឹក ដល់ ម៉ោង17:30ល្ងាច។ លើសពីនេះទៅទៀត អតិថិជន OPPO ទាំងអស់អាចរីករាយជាមួយការសម្អាតទូរស័ព្ទនិងធ្វើបច្ចុប្បន្នភាពដោយឥតគិតថ្លៃនៅថ្ងៃ OPPO Service Day និងជារៀងរាល់ផងដែរ ដើម្បីបន្ថែមសោភ័ណភាពទូរស័ព្ទរបស់អ្នកឡើងវិញ។


OPPO Service Day នៅក្បែរអ្នក (OPPO Service Day is by your side)

នៅថ្ងៃទី10និង11ជារៀងរាល់ខែ OPPO បានរៀបចំធ្វើ OPPO Service Day នៅជាង20ប្រទេស និងមជ្ឈមណ្ឌលសេវាកម្មចំនួន 300 ទូទាំងពិភពលោក។ បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង10,000 នាក់បានរីករាយជាមួយសិទ្ធិនិងអត្ថប្រយោជន៍នៃ OPPO Service Day

OPPO Service Day ធ្វើនៅ11មជ្ឈមណ្ឌលសេវាកម្មទូទាំងប្រទេស ហើយចំនួនអ្នកចូលរួមឈានដល់ 1800នាក់។ នាពេលអនាគតទីតាំងមជ្ឈមណ្ឌលសេវាកម្មកាន់តែច្រើននឹងចូលរួមធ្វើកម្មវិធី OPPO Service Day កាន់តែច្រើន ដូច្នេះអ្នកប្រើប្រាស់ផលិតផល OPPO កាន់តែច្រើនអាចរីករាយជាមួយសិទ្ធិនិងអត្ថប្រយោជន៍នៃ Service Day ដែលនៅជិតផ្ទះជារៀងរាល់ខែ។


សាច់រឿងរបស់អ្នកប្រើប្រាស់ ជាមួយ OPPO Service Day (The story of users and OPPO Service Day)

អ្នកនាង Gita គឺជាអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់ដែលបានអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្មOPPO នៅ Bungo ក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី10ធ្នូ ឆ្នាំ2020។ បុគ្គលិកនៃមជ្ឈមណ្ឌលសេវាកម្មបានណែនាំអំពីសិទ្ធិរបស់នាងនៅក្នុងកម្មវិធី OPPO Service Day នៅពេលដែលនាងមិនបានកត់សម្គាល់ពីព័ត៌មានរបស់កម្មវិធី។ អ្នកនាង Gita មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបញ្ចុះតម្លៃ10%ពេលទិញគ្រឿងបន្ថែមនៅក្នុងកម្មវិធី OPPO service Day។ នៅពេលបុគ្គលិកសួរនាងពីបទពិសោធន៍ដែលបានទទួលពីកម្មវិធី OPPO service Day អ្នកនាង Gita បានមានប្រសាសន៍ថា “ខ្ញុំពិតជាពេញចិត្តណាស់ដែលអាចទិញកាសស្តាប់ល្អមួយនេះក្នុងតម្លៃសមរម្យ ថែមទាំងបានកាដូ នេះគឺជាសេវាកម្មដ៏ភ្ញាក់ផ្អើលមួយទៀតដែលផ្តល់ដោយ OPPO សំរាប់ខ្ញុំ។”

បន្ថែមពីនេះទៀត អ្នកនាងក៏បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនមកលើសេវាកម្ម OPPO។ ដូចអ្នកនាងបាននិយាយមជ្ឈមណ្ឌលសេវាកម្ម OPPO បានធ្វើឱ្យនាងមានអារម្មណ៍ល្អបំផុត។ អ្នកនាងធ្លាប់មកមជ្ឈមណ្ឌលសេវាកម្ម OPPO ដើម្បីជួសជុលទូរស័ព្ទនៅម៉ោង6:15ល្ងាច ហើយមជ្ឈមណ្ឌលសេវាកម្មបានបិទទ្វារទៅហើយ។ ដោយសារតម្រូវការបន្ទាន់ បុគ្គលិកនៅតែប្រឹងប្រែងអស់ពីសមត្ថភាពហើយបានបញ្ចប់ការជួសជុលក្នុងរយៈពេលតិចជាង ៣០ នាទី។ បន្ទាប់ពីបញ្ហាទូរស័ព្ទត្រូវបានដោះស្រាយ អ្នកនាងអរគុណដល់បុគ្គលិកដែលបានបន្តផ្តល់សេវាកម្មក្រោយចេញពីធ្វើការ។ អ្នកនាងទទួលបានអារម្មណ៍ដែលត្រូវបានផ្តល់តម្លៃនិងគោរព។ អ្នកនាងបន្ថែមថា “ការផ្តល់សេវាកម្មក្រោយការលក់របស់ OPPO ពិតជាល្អបំផុត រាល់ពេលខ្ញុំមកមជ្ឈមណ្ឌលសេវាកម្មខ្ញុំមានអារម្មណ៍ល្អហើយមានការភ្ញាក់ផ្អើលនៅក្នុងសេវាកម្មដែលខ្ញុំបានទទួល។”


ជៀសវាងហានិភ័យនៃការឆ្លងរីករាលដាល, រួមជាមួយនឹងសុវត្ថិភាព Avoid the risk of the epidemic, safe accompany

OPPO តែងតែចាត់ទុកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចំបង។ យើងរៀបចំសកម្មភាពនិងកំណត់ម៉ោងធ្វើការស្របតាមតម្រូវការរដ្ឋាភិបាល។ បុគ្គលិកមជ្ឈមណ្ឌលសេវាកម្មតម្រូវអោយពាក់ម៉ាស់ការពារ និងពិនិត្យមើលសីតុណ្ហភាពរាងកាយ ស្អាតបាទ និងសម្លាប់មេរោគក្នុងមជ្ឈមណ្ឌលសេវាកម្មជារៀងរាល់ថ្ងៃ និងផ្តល់ជែលលាងដៃជូនអតិថិជនដើម្បីប្រើប្រាស់។

ប្រសិនបើលោកអ្នកចង់ទទួលបានបទពិសោធន៍ពីកម្មវិធី OPPO Service Day សូមអញ្ជើញមកកាន់មជ្ឈមណ្ឌលសេវាកម្មដែលនៅជិតអ្នកបំផុត ហើយរីករាយនឹងថ្ងៃពិសេសសម្រាប់អ្នក!
ស្វែងរកទីតាំងមជ្ឈមណ្ឌលសេវាកម្មទូទាំងប្រទេសតាមរយៈតំណភ្ជាប់៖ https://support.oppo.com/kh/service-center/
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកលេខ Hotline: 1800206776

Share This Post: