Hyundai VENUE ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនក្នុងថ្ងៃសម្ភោធជាផ្លូវការ
ភ្នំពេញ៖ ដូចអ្វីដែលបានរំពឹងទុក ការដាក់បង្ហាញរថយន្តប្រភេទCompact SUV ដ៏ថ្មីបំផុត នៅក្នុងទីក្រុងរបស់យើងបានបង្កើតភាពភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបញ្ចប់កម្មវិធីសម្ភោធជាផ្លូវការលក្ខណះ Digital របស់ក្រុមហ៊ុន Hyundai។

ប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor Company Ltd., លោក Brian Ko ថ្លែងថាលោកជឿជាក់ថាបរិមាណលក់ VENUEនឹងមានការកើន ឡើងយ៉ាង ខ្លាំងនៅក្នុងខែនេះ ដោយយើងសង្កេតឃើញ ថាមានអតិថិជនជាច្រើនបានមកទស្សនានៅ Showroom និងអតិថិជនជាច្រើនទៀត បានទាក់ទងមកតាមបណ្ដាញសង្គម។ អតិថិជនភាគច្រើនសួរថាពេលណាពូកគេបាន អាចឃើញរថយន្តSUVថ្មីបំផុតរបស់Hyundai។ នៅក្នុងកម្មវិធីសម្ភោធជាផ្លូវការរបស់រថយន្តនេះ ពួកគេក៏បានបង្ហាញពីភាពស្រស់ស្អាត ចំណុចខ្លាំង និងសារះសំខាន់របស់រថយន្តផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណៈជនក្នុងការទស្សនារថយន្ត VENUE ក្រុមហ៊ុនHyundai បានរៀបចំកម្មវិធីដាក់តាំងបង្ហាញរថយន្តនៅផ្សារទំនើបអ៊ីអនម៉លទី១ ចាប់ពីថ្ងៃទី ២៩ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងរយះពេល៣ថ្ងៃពេញនេះមានការដាក់បង្ហាញរថយន្តដែលកំពុងពេញនិយមជាច្រើនម៉ូឌែល រួមបញ្ចូលទាំង VENUE ផងដែរ។ អ្នកទាំងអស់គ្នាអាចមកទទួលយកបទពិសោធន៍នៃការដាក់តាំងរថយន្តនេះ។ ពីការទស្សនាទៅជាការបើកបរ សាកល្បង ជាមួយ នឹងរថយន្តនាពេលអនាគត លើលក្ខណះពិសេស និងគុណភាពខ្ពស់។

ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai ក៏មានប្រម៉ូសិនជាច្រើន សម្រាប់រថយន្ត SUV ដែលបានដាក់តាំងបង្ហាញទាំង៤ម៉ូឌែល នៅចុងសប្ដាហ៍នេះផងដែរ។ គួរបញ្ជាក់ផងដែរថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្មដែលមាន គុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko motor company ជាក្រុមហ៊ុន ចែកចាយ Hyundai ផ្តាច់មុខតែមួយគត់ នៅក្នុង ប្រទេស កម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខ គេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ៕







