Kimberly ត្រូវជួបនឹងបញ្ហាធំៗជាច្រើន ក្នុងតំណែងជាតួអង្គព្រះនាងម្ចាស់មួយអង្គ នៅក្នុងរឿងថ្មីពីភីអិនអិន
តារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសថៃ រាងខ្ពស់ស្រឡះ ជាកូនកាត់ Kimberly តែងតែបង្ហាញទស្សនិកជននូវវត្តមានជាតួអង្គសម្តែងជាច្រើនរឿង នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ដោយឡែក សម្រាប់នាងមកដល់នៃខ្សែភាពយន្តភាគដ៏ថ្មីសន្លាងមួយរឿងទៀត ក៏នឹងមានការចូលរួមពីតារាស្រីរូបនេះ គ្រងតំណែងជាតួឯកថែមទៀតផង។ កាលពីរឿងភាគមុនៗ Kimberly សម្តែងជាតួអង្គក្នុងយុគសម័យទំនើប និងបុរាណ បែបលក្ខណៈ ប៉ុន្តែដោយឡែក សម្រាប់សាច់រឿងថ្មីនេះដែរ នាងនឹងសម្តែងជាតួអង្គព្រះនាងម្ចាស់ដែលមានចរិតម៉ត់ចត់ និងទំនួលខុសត្រូវខ្ពស់ចំពោះនគររបស់ខ្លួនយ៉ាងខ្លាំង។

Kimberly ត្រូវបានសម្តែងជាតួអង្គ ព្រះនាង តាសុីកា ដែលរស់នៅក្នុងនគរគ្រប់គ្រងដោយស្តេចមួយអង្គ ព្រះនាម រ៉េងសុីមុន ហើយក៏ជាស្តេចដែលមានអំណាចធំជាងគេក្នុងចំណោមនគរទាំងបីផងដែរ។ ដោយសារតែ នគរជិតខាង មានបញ្ហាជាមួួយគ្នា ព្រះនាង តាសុីកា បានជួបនឹងបញ្ហាជាច្រើន លើព្រះរាជកិច្ចចំពោះប្រជារាស្ត្រ រហូតពេលខ្លះត្រូវប្រឈមមុខនឹងការព្រាត់ប្រាស់ពីគ្រួសាររបស់ព្រះនាងថែមទៀតផង។ ទស្សនិកជន អាចនឹងប្លែកភ្នែកជាមួយនឹងការគ្រងនូវឈុតសម្លៀកបំពាក់ដែលជាប្រពៃណីរបស់ជាតិសាស្ត្រមួយនេះ ប៉ុន្តែសម្រាប់តារាស្រី Kimberly នាងនៅតែអាចធ្វើការសម្តែងបានយ៉ាងល្អ និងសាកសមបំផុតក្នុងតំណែងជាតួអង្គព្រះនាងម្ចាស់។ យ៉់ាងណាមិញ តួអង្គឯកប្រុស លោក Tik Jesadaporn Pholdee ដែលត្រូវចូលមកធ្វើជាដៃគូសម្តែងជាមួយនឹងព្រះនាងម្ចាស់ តាសុីកា គឺតួអង្គ ព្រះអង្គម្ចាស់ រ៉ាសុីមុន ហើយតួអង្គទាំងពីរ នឹងជួបបញ្ហាជាមួយគ្នា ដោយបញ្ហា និងភារកិច្ចចំពោះមុខ បានក្លាយជាចំណងស្នេហាសម្រាប់ពួកគេ។

នៅក្នុងសាច់រឿងថ្មីរបស់ភីអិនអិននេះដែរ ក៏មានការចូលរួមសម្តែងជាតារាសម្តែងប្រចាំប្រទេសថៃល្បីៗជាច្រើនរូបទៀត ដូចជា Yam Matra Tantiprasut សម្តែងជាតួអង្គ ព្រះនាង ម៉ាណេហ្សាឡា , លោក Pop Thgoon Karnthip សម្តែងជាតួអង្គ ព្រះអង្គម្ចាស់ ធីយុទ្ធីថន , តារាសម្តែងស្រី Joy Rinlanee Sripen , លោក Tun Pichetchai Pholdee និងរួមទាំងវត្តមានតារាសម្តែងផ្សេងៗទៀត។ ដើម្បីចង់ដឹងថា តើសាច់រឿងមួយនេះ នឹងមានឈុតឆាកសង្គ្រាម ស្នេហា និងការបង្ហាញពីវប្បធម៌របស់ជាតិសាសន៍មួយនេះ ល្អមើលបែបណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង ស្នេហ៍ពេញហឬទ័យ ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕

សូមទស្សនាវីដេអូខាងក្រោម៖
https://fb.watch/3jpMegRXMl/
https://www.facebook.com/PNNDramaFanClub/videos/227853648993392




