បង្ហាញអត្តសញ្ញាណអ្នកនិពន្ធបទភ្លេង “កាត់ឆុង” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា កំពុងល្បី
- BY
- Liny Chan
- January 29, 2021
បងប្អូនពិតជាជ្រាបច្បាស់ហើយបទចម្រៀងរួមគ្នារបស់ តន់ ចាន់ សីម៉ា និងលោក ព្រាប សុវត្ថិ គឺបទ “កាត់ ឆុង” ដែលបច្ចុប្បន្ននេះកំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទដំបូងក្នុងអាលប៊ុមពិសេសនេះ ត្រូវបាននិពន្ធទំនុកភ្លេងដោយលោក សាក់ ធារិទ្ធ ។

លោក សាក់ ធារិទ្ធ គឺជាអ្នកនិពន្ធថ្មី ឈ្មោះធ្លាប់មានស្នាដៃជាច្រើនបទកន្លងមក ហើយបច្ចុប្បន្នគាត់ជាអ្នកនិពន្ធកុងត្រាប្រចាំក្នុងផលិតកម្ម Galaxy Navatra ។ តាម Channel Galaxy Navatra បង្ហាញឲ្យដឹងពីបទ “កាត់ ឆុង” ត្រូវបាននិពន្ធ បទភ្លេងដោយលោក សាក់ ធារិទ្ធ ។

បទចម្រៀងច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុមដំបូងនេះត្រូវបានគេមើលឃើញថា គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកទស្សនាជាច្រើនលានដងទៅហើយ។ ចង់ដឹងថាបទ “កាត់ ឆុង” របស់កំពូល តារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែលនិពន្ធបទភ្លេងដោយលោក សាក់ ធារិទ្ធ ពីរោះរណ្ដំ ហើយចង់រាំលេងយ៉ាងណានោះស្ដាប់ទាំងអស់ គ្នា៖


- Share This Post:






