សិល្បៈ

គុយ លី ឈានមួយកម្រិតទៀត និពន្ធបទឲ្យខេម រាំលេងបែកខ្ទិះឆ្នាំថ្មីនេះ

BY
Liny Chan
February 1, 2021

ទោះបីជារវល់លើការងារជាច្រើនជំនួសដៃជើង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្ដី តារាចម្រៀងពលករលោក គុយ លី មិនបោះបង់ចោលអាជីពសិល្បៈឡើយ ជារឿយៗលោកតែងតែឆ្លៀតនិពន្ធបទចម្រៀងច្រៀងដោយខ្លួនឯង និពន្ធរឿងអប់រំខ្លីជាដើម។ តារាចម្រៀងដែលអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ស្រលាញ់ដូចជាប្អូនបង្កើតរូបនេះ ត្រូវបានលោក យឹម តាស្រង់ ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឲ្យបញ្ចេញស្នាដៃថ្មីនិពន្ធ Melody និងទំនុកច្រៀង ឲ្យតារាចម្រៀងច្រៀងថែមទៀតផង។

បទដំបូងក្នុងផលិតកម្មល្បីឈ្មោះមួយនេះ មានចំណងជើងថា «ធ្លាប់បានបងនៅ?» ច្រៀងដោយតារាចម្រៀងខេម។ ដែលជាបទសម្រាប់ការរាំលេងកម្សាន្តនារដូវចូលឆ្នាំខ្មែរខាងមុខនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀង គុយ លី ចម្រៀងពលករ។ និពន្ធបទភ្លេង ប្រុស ម៉ៅ នឹងដឹកនាំសម្តែង Jonathan។ បទ «ធ្លាប់បានបងនៅ?» ត្រូវការផលិតកម្ម Galaxy Navatra ផុសលើ Channel ផ្លូវការនៅព្រឹកនេះតែម្ដង ដោយទទួលបានការគាំទ្រច្រើន។

តាមការបញ្ជាក់ពីលោក យឹម តាស្រង់ ផលិតកម្ម Galaxy Navatra តែងតែផ្ដល់ឱកាសព្រមលើកទឹកចិត្តដល់យុវវ័យដែលមានស្នាដៃលើការតែងនិពន្ធ ទាំង Melody ទំនុកច្រៀង និពន្ធបទភ្លេង ក៏ដូចជាអ្នកដឹកនាំសម្ដែងថតកាត់តជាដើម។ លោកថា ប្រសិនបើបទទី១ «ធ្លាប់បានបងនៅ?» ទទួលបានការគាំទ្រច្រើន ផលិតកម្ម Galaxy Navatra នឹងឲ្យលោក គុយ លី បញ្ចេញនៅស្នាដៃជាបន្តបន្ទាប់ទៀត។ ចង់ដឹងបទ «ធ្លាប់បានបងនៅ?» ដែលជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀង ដោយលោក គុយ លី ចម្រៀងពលករ ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖

Share This Post: