ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តោះ! រៀនរាំឲ្យហើយជាមួយ ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ត្រៀមវ៉ៃឡើងថ្ងៃចូលឆ្នាំ

    BY Liny Chan February 2, 2021
    តោះ! រៀនរាំឲ្យហើយជាមួយ ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ត្រៀមវ៉ៃឡើងថ្ងៃចូលឆ្នាំ

    យ៉ាងតិចបទចម្រៀងចំនួន ៦បទហើយ នឹងមានជាបន្តបន្ទាប់ទៀតដែលផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ឲ្យកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ដែលបទចម្រៀង ទាំងនោះសុទ្ធតែជាមេឡាឌីថ្មីទាំងអស់មានគ្រប់ចង្វាក់។

    បន្ទាប់ពីបានបញ្ចេញបទចម្រៀងទាំង ៥បទដែលជាការច្រៀងរួមគ្នារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា មកឃើញថាសន្ទុះនៃការគាំទ្រ គឺពិតជាខ្លាំងលើសពីការរំពឹងទុក។ គ្រប់បទចម្រៀងចេញមិនបានប៉ុន្មានថ្ងៃផង មាន អ្នកទស្សនា រាប់លានដងក្នុង ១បទៗ។ ទទឹមនឹងនោះដែរ មហាជនបានវាយតម្លៃថា តន់ ចន្ទសីម៉ា ជាគឺជាដៃគូចម្រៀងដ៍សក្ដិសមបំផុតពួកគេច្រៀងស៊ីសង្វាក់ជាខ្លាំង។

    ក្នុងចំណោមបទចម្រៀងជាច្រើនផលិតកម្ម Galaxy Navatra បានសម្រុកចេញសម្រាប់រដូវចូលឆ្នាំខាងមុខនេះភាគច្រើនជាបទរាំង លេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួលសម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ។
    ដើម្បីឲ្យកាន់តែស្ទាត់ជំនាញ តោះ! បងប្អូនសាករៀនរាំលេងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា នៅបទទាំង ៥បទ ដែលពួកគាត់ទើបតែច្រៀងរួមគ្នាទាំងអស់គ្នា៖

    ទី១/ បទ ” កាត់ឆុង ”

    ទី២/បទ ” ប្រហុក ”

    ទី៣/បទ ” រកស៊ី ជាមួយយក្ស ”

    ទី៤/បទ ” អរគុណកាមេរ៉ា ”

    ទី៥/បទ “មាន់ កម្សត់”

    ទី៦/បទ “GANG GANG”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay