ផ្ទុះខ្លាំង! ខ្សែភាពយន្តមួយនៅភីអិនអិន ដកស្រង់ចេញពីរឿងពិតរបស់ក្មេងប្រុសម្នាក់ក្នុងទ្រនុំបនស្រី តស៊ូរហូតជោគជ័យក្នុងជីវិត
ខ្សែភាពយន្តភាគថៃមួយរឿងទៀតហើយ ដែលទើបតែនឹងធ្វើការផ្សាយជូនទស្សនានៅប៉ុន្មានភាគដំបូង ប៉ុន្តែឃើញថាមានសន្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ កូនប្រុសបេះដូងបរិសុទ្ធ សាច់រឿងថ្មី ដែលមិនមែនគ្រាន់តែជារឿងបង្្ហាញពីស្នេហា តែប៉ុណ្ណោះទេ ក្នុងនោះអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំង គឺជីវិតក្មេងប្រុសដ៏កម្សត់ម្នាក់ ដែលបានធំធាត់ឡើងនៅក្នុងទ្រនុំបនស្រីមួយកន្លែង។

លីនចុង គឺជាស្រីរកសុីនៅពេលរាត្រីក្នុងបនមួយកន្លែង ហើយក៏ជាកំពូលស្រីស្អាតជាងគេក្នុងចំណោមស្រីបនដទៃទៀតផងដែរ។ ដោយសារតែការលួងលោមផ្អែមល្ហែមពីបុរសអ្នកមានម្នាក់ លីនចុងបានជ្រុលខ្លួន ហើយសម្រេចចិត្តលាឈប់ពីការងារ ដើម្បីរៀបការជាមួយបុរសម្នាក់នោះ។ ពាក្យថា ជាស្រីបន គឺជាពាក្យដែលមិនល្អសម្រាប់មនុស្សមួយចំនួនធំ ដែលជាហេតុធ្វើឲ្យគ្រួសារដែលជាសង្សាររបស់លីនចុង មិនអាចទទួលយកនាងបាន។ នាងឈឺចាប់ ហើយព្យាយាមបញ្ចប់ជីវិតដោយការសម្លាប់ខ្លួន ប៉ុន្តែនៅថ្ងៃនោះ ហាក់ដូចជាមានអ្វីមករារាំងដល់នាង។ សំឡេង ទារកដ៏គួរឲ្យស្រឡាញ់បានស្រែកឡើងក្បែរនោះ ដែលមិនដឹងថា អ្នកណាម្នាក់ចិត្តដាច់យកមកផ្លុងចោលបែបនេះឡើយ។ លីនចុង នាងក៏បានយកទារកនោះមកចិញ្ចឹម ដោយប្រកបរបរជាស្រីបនដដែល។ ប៉ាត់ ធំធាត់ឡើងក្នុងទ្រំនុំស្រីបន ដែលគេរងនូវពាក្យពេចន៍សើចចំអក មើលងាយមើលថោក ថាមានម្តាយប្រកបរបរដែលសង្គមមិនត្រូវការ។

ដោយការតាំងចិត្ត និងការតស៊ូ មិនចង់ឲ្យម្តាយរបស់ខ្លួនរស់នៅជាមួយនឹងជីវិតជាស្រីបនទៀត ប៉ាត់បានប្រឹងប្រែងធ្វើការ និងបង្កើតនូវគំនិតរកសុីជាច្រើនពីតូចរហូតដល់ធំ។ នៅទីបំផុត បុរសម្នាក់ដែលរស់នៅក្រោមដំបូលស្រីបនអស់ជាយូរនោះ បានរំដោះខ្លួនចេញពីរនាក់ម្តាយកូនមករស់នៅក្នុងទ្រនុំថ្លៃថ្នូរ មុខមាត់នៅក្នុងសង្គម ដោយសារតែប៉ាត់មានជំនួញធំៗជាច្រើននៅក្នុងដៃ។

តើប៉ាត់ តស៊ូនឹងឧបសគ្គអ្វីខ្លះ ហើយហេតុអ្វីទើបគេអាចឈានជើងមកជួបនឹងជីវិតល្អប្រសើរមួយនេះបាន? ដើម្បីចង់ដឹងថា សាច់រឿងពីជីវិតក្មេងប្រុស ប៉ាត់ នឹងបកស្រាយបែបណានោះ សូមតាមដានទស្សនានៅក្នុងរឿង កូនប្រុសបេះដូងបរិសុទ្ធ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/PNNDramaFanClub/videos/1020670405009445






