បច្ចេកវិទ្យា

ភ្លេចៗកៀកចូលឆ្នាំចិនបាត់! ចង់បានមួយណាជាកាដូអាំងប៉ាវហេងៗឆ្នាំថ្មី?

BY
Liny Chan
February 2, 2021

គិតមើលទៅមួយឆ្នាំៗ គឺលឿនមែនទែន រំលងតែជាង10ថ្ងៃទៀត ឈានចូលឆ្នាំថ្មី ប្រពៃណីចិនបាត់ហើយ! ប្រសិនបើកំពុងស្ទាក់មិនដឹងថាត្រៀមអាំងប៉ាវជូនសាច់ញាតិ មិត្តភកិ្ត ឬមនុស្សជាទីស្រឡាញ់ ធ្វើជាអាំងប៉ាវ ពញ្ញាក់អារម្មណ៍ពួកគាត់យកហេង ក្នុងឳកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ អាចពិចារណាលើ ឧបករណ៍ឆ្លាតវៃខាងដូចខាងក្រោម៖

1. ស្មាតហ្វូនស៊េរីថ្មី Huawei Y7a តម្លៃ $189 និង Huawei Y7p 2021 តម្លៃ $159
HUAWEI Y7a មានរូបរាងស្អាតស៊ីវិល័យ សាក30នាទីប្រើបានពេញម្ងៃ បំពាក់កាមេរ៉ាទំហំធំ 48MP AI ឆ្លាតវៃបែបអាជីបរហូតដល់ 4 គ្រាប់ ថតច្បាស់គ្រប់ប្លង់, បំពាក់កម្លាំងសាកថ្មលឿន 𝟐𝟐.𝟓𝐖, កំលាំងថ្មយក្ស 𝟓𝟎𝟎𝟎𝐦𝐀𝐡, អេក្រង់ខ្នាតយក្ស 𝟔.𝟔𝟕” 𝐅𝐇𝐃+ ច្បាស់ត្រជាក់ភ្នែក, អង្គផ្ទុកទិន្ន័័យធំ 𝟏𝟐𝟖𝐆𝐁!
𝐇𝐔𝐀𝐖𝐄𝐈 𝐘𝟕𝐩 𝟐𝟎𝟐𝟏 បំពាក់នូវកាមេរ៉ាឆ្លាតវៃ 𝐀𝐈 𝟑 គ្រាប់ទំហំ 𝟒𝟖𝐌𝐏 ថតរូបច្បាស់អស់ស្ទះ អេក្រង់ធំ 𝟔.𝟑𝟗” ជាមួយកាមេរ៉ាលែនទម្លុះអេក្រង់!

2. កូនកាត់កុំព្យូទ័រ Huawei MatePad T 10s តម្លៃ $249 នឹងទទួលបានអាំងប៉ាវ Bluetooth Keyboard និង Cover
កូនកាត់កុំព្យូទ័រជំនាន់ថ្មី Huawei MatePad T 10s រៀនអនឡាញម៉ាអែម E-School, Zoom, Google classroom និង មើល YouTube ខ្សែភាពយន្ត គំនូរជីវចល ម៉ាសាលាញ់ ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ
ចំណែកឯសំឡេងវិញខ្ចិលនិយាយ គឺថាលាន់លឺពិរោះរណ្តំចិត្តតែម្តងរបស់ Harman Kardon Speakers ជាពិសេស មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន។

3. ថេប្លេត Huawei MatePad T 8 តម្លៃ $149 នឹងទទួលបានអាំងប៉ាវពិសេស Cover និង Screen ការពារ
MatePad T 8 ត្រូវបានរចនាឡើងមានរូបរាងតូចស្តើង ងាយស្រួលដាក់តាមខ្លួន មានអេក្រង់លាតធំទូលាយ 8” (80%) ងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញ លេងហ្គេម ឬទស្សនាកម្មវិធីកម្សាន្តនានា បំពាក់នូវ មុខងារអានសៀវភៅ (eBook Mode) និងមុខងារគ្រប់គ្រងក្មេងលេង (Kid Mode)។

4. នាឡិកាឆ្លាតវៃ Huawei Watch Fit តម្លៃ $99 ភ្ជាប់មុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន 3D
Huawei Watch Fit ត្រូវបានរចនាឡើងច្រើនជម្រើសពណ៌សម្រាប់ជ្រើសរើស និងមានរូបរាងស្តើងស្រាល ភ្ជាប់មុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D សាកម្តង ប្រើបាន10ថ្ងៃ។ HUAWEI WATCH FIT មិនត្រឹមតែជាគ្រឿងលម្អទាន់សម័យប៉ុណ្ណោះទេ ថែមទាំងជាជំនួយការផ្តល់ព័ត៌មានសុខភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដូចជា មុខងារ វាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម (SpO2 monitoring), មុខងារវាស់សម្ពាធស្ត្រេស (Huawei TruRelax), មុខងារតាមដានតំណេក (Huawei TruSleep 2.0) និង មុខងារវាស់ចង្វាក់បេះដូង (Huawei TruSeen 4.0)។

5. Huawei Watch GT2 Pro តម្លៃ $269 ឬ Huawei Watch GT2 តម្លៃ $199
Watch GT2 Pro ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតកាន់តែអែមជាមួយនឹងរូបរាងកាន់តែល្អប្រណីត តួរផលិតឡើងពីដែកទីតានីញ៉ូម (𝐓𝐢𝐭𝐚𝐧𝐢𝐮𝐦) និង កញ្ជាក់ផលិតពីត្បូងកណ្តៀង (𝐒𝐚𝐩𝐩𝐡𝐢𝐫𝐞 𝐆𝐥𝐚𝐬𝐬) ធន់រឹងមាំបំផុតមិនងាយសឹក ឡើយ។ Watch GT2 Pro សាកម្តងប្រើបាន 𝟐 សប្តាហ៍ អាចតេចេញចូលនិយាយទូរស័ព្ទបាន មុខងារ កីឡា ជាង 𝟏𝟎𝟎+ 𝐖𝐨𝐫𝐤𝐨𝐮𝐭 𝐌𝐨𝐝𝐞𝐬 សាកថ្មដោយប្រើ 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 ផ្ទុកចម្រៀងបានជាង 𝟓𝟎𝟎 បទ មុខងារកវាស់កម្រិតអុកសីសែននៅក្នុងឈាម 𝐒𝐩𝐎𝟐 និង 𝐇𝐔𝐀𝐖𝐄𝐈 𝐒𝐡𝐚𝐫𝐞 𝐎𝐧𝐞𝐇𝐨𝐩 ផ្ទេររូបភាពពីទូរស័ព្ទទៅនាឡិការលឿងរហ័ស!

Watch GT2 ត្រូវបានរចនាឡើងយ៉ាងល្អប្រណីតមើលទីព្រីមៀរសម្រាប់បុរស ស៊ីវិល័យទាន់សម័យ។ វាបំពាក់នូវទំហំថ្មធំ អាចប្រើប្រាស់រហូតដល់ទៅ2សប្តាហ៍ តេចេញចូលនិយាយទូរស័ព្ទបាម៉ាសាឡាញ់ ភ្ជាប់មុខងារ GPS ត្រូវប៉ក់សម្រាប់អ្នកចូលចិត្តហាត់ប្រាណ ជិះកង់ ឡើងភ្នំ ជាមួយនឹងទិន្ន័យនៃកម្រិតការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ទិន្នន័យចង្វាក់បេះដូង HUAWEI TruSeen ទាំងពេលធ្វើការ លំហាត់ប្រាណ និងគេង។ ជាពិសេសបំពាក់នូវមុខងារហាត់ប្រាណច្រើនជាង 100ប្រភេទ។

សរុបមកចង់ត្រៀមអាំងប៉ាវពិសេសសម្រាប់ក្រុមគ្រួសារ ក្រុមការងារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់អាចពិចារណាលើ ស្មាតហ្វូនស៊េរីថ្មី Huawei Y7a តម្លៃ $179 ឬ Huawei Y7p តម្លៃ $159, កូនកាត់ កុំព្យូទ័រ Huawei MatePad T 10s តម្លៃ $249 , Huawei MatePad T 8 តម្លៃ $149, Huawei Watch Fit តម្លៃ $99 , Huawei Watch GT2 $199, Huawei GT2 Pro តម្លៃ $269, ធានាដឹងតែមិនខកបំណងឡើយ ហើយអ្នកទទួលអាំងប៉ាវនឹងញញឹមបិទមាត់មិនជិតជាក់ជាមិនខាន។

Share This Post: