បច្ចេកវិទ្យា

ចិនប្រើបច្ចេកវិទ្យាស្កេនមុខសិស្សនៅក្នុងថ្នាក់រៀន ដើម្បីដឹងពីអារម្មណ៍ និងទឹកមុខសិស្សពេលកំពុងរៀន

BY
Khmernote Media
July 16, 2018

ចិន៖ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ចិនបានប្រើប្រាស់កម្មវិធីទំនើបៗជាច្រើនក្នុងកម្មវិធីសិក្សា​ តួយ៉ាងសាលារៀន មួយនៅក្នុងប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខសិស្ស ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពរបស់សិស្សនៅ ក្នុងថ្នាក់រៀន។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានប្រើប្រាស់នៅក្នុងវិទ្យាល័យ Hangzhou ក្នុង​ទីក្រុង Hangzhou ប្រទេសចិន។

បច្ចេកវិទ្យានេះ នឹងអនុញ្ញាតឲ្យគេអាចស្កេនមុខរបស់សិស្សរៀងរាល់៣០វិនាទីម្តង ហើយការស្កេនមុខនេះ គេនឹងអាចដឹងពីអារម្មណ៍របស់សិស្សក្នុងថ្នាក់រៀនថា តើពួកគេ សប្បាយ, ខឹង, កើតទុក ច្រលំ ឬក៏ភ័យខ្លាច និងអាចកំណត់ថា ​ពួកគេយល់ពីអ្វីដែលគ្រូកំពុងពន្យល់ឬអត់ជាដើម។ ក្រៅតែពីមើលដឹងពីអារម្មណ៍របស់សិស្ស បច្ចេកវិទ្យាក៏អនុញ្ញាតឲ្យគេបានត្រួតពិនិត្យពីសកម្មភាពផ្សេងៗរបស់សិស្សផងដែរ ដូចការសរសេរ ការអាន ការលើកដៃឆ្លើយសំនួរ និងការដេកលើតុជាដើម។ បើទោះជាបច្ចេកវិទ្យាថ្មីនេះ បានផ្តល់ភាពងាយស្រួលដល់សាលារៀន និងគ្រូប្រចាំថ្នាក់ក៏ពិតមែន តែបចេ្ចកវិទ្យានេះក៏ទទួលរងនូវការរិះគន់ដែរ ព្រោះថាវាបានប៉ះពាល់ទៅដល់ឯកជនភាពរបស់សិស្សខ្លាំងពេក៕​

អត្ថបទ៖ ភក្តី

ប្រភព៖ businessinsider

Share This Post: