ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ដឹងតែផ្ទុះទៀតហើយ! ចូលខែថ្មីភ្លាម តន់ ច័ន្ទសីម៉ា ចេញបទថ្មីភ្លេត មិនត្រឹមពិរោះ តែបង្កប់សារណែនាំដ៏ល្អដល់ស្រីៗទៀត

    BY Liny Chan February 3, 2021
    ដឹងតែផ្ទុះទៀតហើយ! ចូលខែថ្មីភ្លាម តន់ ច័ន្ទសីម៉ា ចេញបទថ្មីភ្លេត មិនត្រឹមពិរោះ តែបង្កប់សារណែនាំដ៏ល្អដល់ស្រីៗទៀត

    ដូចដែលយើងបានដឹងរួចមកហើយថា តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្ម Galaxy Navatra ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ពោលគឺគ្រប់បទចម្រៀងថ្មីៗ ដែលចេញមកភ្លាមផ្ទុះសឹងតែគ្រប់បទតែម្ដង។ ក្រោយទទួលបានគាំទ្រឥត​ដាច់ នៅព្រឹកនៃដើមខែថ្មីនេះ តារាចម្រៀងស្រីតូចច្រឡឹង តែពោរពេញដោយសមត្ថភាពរូបនេះ បានចេញបទចម្រៀងថ្មី ១បទ ទៀតហើយដែលមានចំណងជើងថា “កែកុនចង់ល្អ”។

    បទចម្រៀងថ្មីមួយបទនេះ ក្រៅពីផ្ដល់ការបម្រើអារម្មណ៍ រាំលេងកម្សាន្ត សប្បាយ ក្នុងនោះក៏បានបង្កប់នូវសារណែនាំដល់ស្រីៗ ពិសេសគឺយុវវ័យត្រូវចេះធ្វើខ្លួនឲ្យទាន់សម័យកាលបច្ចុប្បន្ន ដែលកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះដែរបទចម្រៀងមួយបទនេះ ធានាថាប្លែក និងពិរោះ មិនចាញ់បទមុនៗឡើយ ដោយជាការតាក់តែងនិពន្ធ Melody និងទំនុកច្រៀង ដោយលោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ Bros Mao នឹងដឹកនាំសម្តែងដោយ Run Sokheng។

    ចង់ដឹងថា តន់ ចន្ទសីម៉ា ណែនាំឲ្យស្រីៗពិសេសយុវវ័យកែកុនកន្លែងណាខ្លះ តោះ! ស្ដាប់ទាំងអស់គ្នា៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay