ម៉ូឌែលកំពូលៗ របស់ Royal Enfield មានស្តុក និងបានមកដល់ហើយនៅក្នុងប្រទេសកម្ពុជា
• Royal Enfield Bullet Classic, Continental GT និងម៉ូតូ Interceptor នឹងមាននៅក្នុងប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការអតិថិជន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ។
• អតិថិជនដែលរង់ចាំទទួលយកម៉ូតូ Royal Enfield ជាពិសេស គឺម៉ូឌែល Bullet Classic បានត្រៀមបង្អួតរូបរាងនៅលើដងផ្លូវ។
• ដើម្បីប្រកាសពីស្តុកថ្មី និងអបអរសាទរពិភពម៉ូតូ Royal Enfield Cambodia នឹងរៀបចំការតាំងពិព័រណ៍ vintage night នៅក្នុងខែកុម្ភៈ។
(ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១)៖ Bullet Classic 500cc របស់ Royal Enfield ត្រូវបានបង្កើតឡើងកាលពីមួយទសវត្សរ៍មុន ពោលគឺក្នុងឆ្នាំ២០០៨។ ចាប់តាំងពីបង្កើតឡើងមក ម៉ូឌែលម៉ូតូដែលបំពាក់ស៊ីឡាំង UCE 500cc តែមួយគត់របស់ក្រុមហ៊ុន បានផ្សារភ្ជាប់ទៅនឹងបំពង់ស៊ីម៉ាំងទប់សម្លេងរបស់ Royal Enfield ដែលធ្វើឲ្យសម្លេងដែលចេញពីបំពង់ស៊ីម៉ាំងមានភាពទាក់ទាញ និងធ្វើឲ្យអ្នកបើកបរពេញចិត្តជាខ្លាំង។ ម៉ូតូ 500cc ទាំងនេះ គឺជាការបង្កើតម៉ូឌែល Classic 350 ដែលយើងគ្រប់គ្នាបានស្គាល់ក្នុងពេលបច្ចុប្បន្ននេះ ហើយវាក៏ជាម៉ូឌែលដែលនាំឲ្យ Royal Enfield ទទួលបានជោគជ័យនៅទូទាំងពិភពលោក។

យ៉ាងណាមិញនៅថ្ងៃនេះ ក្រុមហ៊ុនបានចេញសេចក្ដីជូនដំណឹងអំពីការមកដល់នៃម៉ូឌែលបំពាក់ស៊ីឡាំង UCE 500cc និងបំពង់ស៊ីម៉ាំងទប់សម្លេង Bullet Classic 500cc , ម៉ូឌែលប្រណាំងប្រភេទ café (café racer) ឆ្នាំ១៩៥០ និងទសវត្ស ៦០ គឺ បងប្អូនភ្លោះ Continental GT 650។ ម៉ូឌែលទាំងនេះ នឹងមានវត្តមាននៅប្រទេសកម្ពុជា និងសម្រាប់តែអតិថិជនកម្ពុជាដែលបានកក់ទុកចន្លោះពី ៥-១០ គ្រឿងចាប់តាំងពីខែមករាឆ្នាំ ២០២១ តែប៉ុណ្ណោះ។ Interceptor INT 650 និង Continental GT 650 ដែលជាប្រភេទម៉ូឌែលបំពាក់ស៊ីឡាំងភ្លោះ មានថាមពលខ្ពស់ជាងមុន ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹងលើដងផ្លូវបានល្អ រួមទាំងម៉ាស៊ីនពេញលេញ នឹងចាប់យកការស្រមើលស្រមៃរបស់អ្នកចូលចិត្តជិះម៉ូតូ នៅពេលដែលប្រភេទម៉ូឌែលទាំងនេះចរាចរណ៍កាន់តែច្រើននៅលើដងផ្លូវ។ បន្ថែមពីនេះទៀត bullet classic 500cc ដែលបានបង្កើតជាជំហានសម្រាប់ផ្នែកម៉ូតូធុនមធ្យមនៅឥណ្ឌា ក៏នឹងក្លាយជាម៉ូតូដ៏ពេញនិយមសម្រាប់ទីផ្សារកម្ពុជាផងដែរ។

ជាមួយគ្នានេះពិធីជប់លៀង Vintage Night Party របស់ Royal Enfield នឹងក្លាយជាការវិវឌ្ឍន៍របស់ Royal Enfield Cambodia និងជាជម្រើសនៃការធ្វើឲ្យប្រសើរឡើងសម្រាប់អ្នកគាំទ្រ Royal Enfield Cambodia ទាំងអស់។ រាត្រីនៃពិធីជប់លៀងនេះ នឹងក្លាយជាកម្មវិធីផ្តាច់មុខមួយ ដែលអ្នកគាំទ្រ Royal Enfield Cambodia បានជួបជុំគ្នា រួមទាំងសកម្មភាពគួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀត ដូច្នេះកុំខកខានឲ្យសោះ នូវឱកាសសម្រាប់ពិធីជប់លៀងពិសេសនេះ។

សូមចូលទស្សនាបន្ទប់តាំងបង្ហាញរបស់ Royal Enfield Cambodia ដែលមានទីតាំងស្ថិតនៅក្នុងមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាស ៧មករា នៅថ្ងៃនេះ ក្នុងការបង្ហាញនៃការមកដល់សម្រាប់ស្តុកថ្មី ជាពិសេសមានកម្មវិធីបើកបរសាកល្បង និងថតរូបស្អាតៗផងដែរ។ អ្នកនឹងមិនយល់ពីមូលហេតុដែលវាត្រូវបានគេហៅថា Royal Enfield ទេ លុះត្រាតែអ្នកទទួលបានបទពិសោធន៍ និងចូលរួម ហើយជិះជាមួយ Royal Enfield៕

