ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អាចារ្យធំ នៅមិនស្ងៀមបង្ហោះសារថាមើលឃើញទោសធំៗ3 ចំពោះក្រុម អាជី អ្នកលក់ឡេល្បីឈ្មោះ

    BY Khmernote Media February 4, 2021
    អាចារ្យធំ នៅមិនស្ងៀមបង្ហោះសារថាមើលឃើញទោសធំៗ3 ចំពោះក្រុម អាជី អ្នកលក់ឡេល្បីឈ្មោះ

    កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។

    ថ្មីៗនេះដែរ អាចារ្យធំនគររាជ ដែលគេស្គាល់ថាជា DJ ល្បីឈ្មោះមួយរូបក៏បានបង្ហោះសារមួយឃ្លាជុំវិញរឿងខាងលើ ដោយលោកបានរៀបរាប់ថា៖ “មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក​ មេថោក​ អស់នេះដាក់គុក​ ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ មេីលឃេីញទោសធំៗ៣​ ៖​

    ១/ទោសប្រមាថ​ អក្សរសិល្ប៍​ជាតិ​ (បំផ្លាញច្បាប់ដេីម​ រឿង​ ទុំទាវ)។
    ២/ទោសជាន់ឈ្លី​តម្លៃ​ ប្រពៃណី​ វប្បធម៌​ជាតិ។
    ៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់​ ព្រះពុទ្ធសាសនា​ ដែលជាសាសនាជាតិ។
    #ដេីម្បីប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ។”

    Share This Post: