បណ្តុំកំពូលរឿងភាគប្រវត្តិសាស្ត្រចិន នឹងមកដល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ដើមឆ្នាំ ២០២១ នេះ
បណ្តុំខ្សែភាពយន្តភាគបរទេសជាច្រើន បាននឹងកំពុងបម្រើជូនទស្សនិកជនទស្សនាកម្សាន្ត ជាមួយនឹងសាច់រឿងដ៏ល្អមើលជក់ចិត្តពីមួយរឿងទៅមួយរឿង ។ ពីស្ថានីយ៍ទូរទស្សន៍ឈានមុខគេលើកម្មវិធីភាពយន្តកម្សាន្ត ភីអិនអិន ក៏ត្រៀមខ្លួនពាំនាំយកចំណីចក្ខុនូវចំណងដៃរឿងភាគថ្មីៗបន្ថែមទៀត ជូនទៅដល់បណ្តាអ្នកគាំទ្រ ក៏ដូចជាហ្វេនៗទាំងអស់ផងដែរ។ ជាមួយគ្នានេះ ទស្សនិកជន នឹងបានទស្សនារឿងភាគចិនបុរាណជាច្រើនរឿង បែបប្រវត្តិសាស្ត្រ ស្នេហាមនោសញ្ចេតនា ការប្រយុទ្ធដណ្តើមអំណាចក្នុងរជ្ជកាលសម័យនៃប្រទេសចិន ដែលនឹងមកដល់នៅដើមឆ្នាំ ២០២១នេះ។

ក្នុងនោះ ខ្សែភាពយន្តភាគចិនបុរាណដំបូង ដែលត្រៀមខ្លួនចូលមកបម្រើចំណីចក្ខុទស្សនិកជន នៅដើមឆ្នាំនេះ មានដូចជារឿង៖ វាសនាបងប្អូនភ្លោះ ចូលរួមសម្តែងដោយតារាចិនល្បី រួមមាន Mao Mu Jin, Jim Yuç Kenny Kwann, Kai Ruan, Chen Zheng Yang និងតារាផ្សេងៗទៀត។ សម្រាប់រឿងភាគចិនមួយដែរ គឺនឹងបង្ហាញទស្សនិកជនពីខ្សែជីវិតបងប្អូនស្រី ដែលពួកគេនឹងមានវាសនាខុសគ្នា។

មិនតែប៉ុណ្ណោះ ថែមទាំងលាយឡំពីឈុតឆាកសាច់រឿងក្នុងប្រវត្តិសាស្ត្រចិនទៀតផង។ លើសពីនេះទៀត សម្រាប់ខ្សែភាពយន្តភាគចិនបន្តទៀត មានដូចជារឿង៖ ម្ចាស់ក្សត្រីរាជវង្សសុង, រឿង អាថ៌កំបាំងពេទ្យសម័យថាង និងមានរឿងភាគជាច្រើនបន្តបន្ទាប់ទៀតផងដែរ។ សូមកុំភ្លេចរង់ចាំទស្សនានូវវត្តមាននៃខ្សែភាពយន្តភាគចិនល្បីៗខាងលើនេះ ដែលនឹងមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ឆាប់ៗនេះ នៅដើមឆ្នាំ ២០២១៕



